(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បង្ហាញលទ្ធផលការងារ និងប្រតិបត្តិការបង្ក្រាបបទល្មើសពេញមួយឆ្នាំ ក្រោយលោកប្រកាសចូលកាន់ តំណែងជាមេបញ្ជាការ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ត្រូវបានប្រកាសចូលកាន់តំណែងជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ ក្រោយចូលកាន់ដំណែងជាផ្លូវការ, កម្លាំងអាវុធហត្ថខេត្ត ក្រោមការដឹកនាំបញ្ជា របស់លោក បានចូលរួមបង្ក្រាបបទល្មើសជាច្រើន ការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ជាមួយកម្លាំងនគរបាល និងអាជ្ញាធរពាក់ព័ន្ធ។

ខាងក្រោមនេះជាវីដេអូ ដែលបង្ហាញលទ្ធផលការងារ ​​និងការបង្ក្រាបបទល្មើសពេញមួយឆ្នាំមកនេះ៖