(កំពង់ធំ)៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២៥ លោកស្រី ឃួន ឃុនឌី សមាជិកាគណ:កម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ និងលោកស្រី យស ថានារី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានដឹកនាំក្រុមការងារស្រុកកំពង់ស្វាយ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ទីវ សាម៉េត ត្រូវជា
ភរិយា លោក ប៉ុក ឆុន អតីត សមាជិកក្រុមប្រឹក្សា ស្រុកកំពង់ស្វាយ ដែលបានទទួលមរណភាព កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង៥៖៥នាទី ព្រឹក ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ សពកំពុងតម្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ភូមិព្រៃព្រាល(ខ) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នាឱកាសនោះលោកស្រី ឃួន ឃុនឌី និងក្រុមការងារបានស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធ និងបានសូមបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធឧបាសិកា ទីវ សាម៉េត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕