(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥»។ ពិធីនេះធ្វើឡើងនៅសាលសវនាការវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។

នៅក្នុងសន្និសីទសារព័ត៌មាននេះ អ្នកសារព័ត៌មានទទួលបានព័ត៌មាន និងបានស្វែងយល់កាន់តែស៊ីជម្រៅ អំពីដំណើរការរៀបចំរបាយការណ៍ និងលទ្ធផលនៃការស្ទង់មតិអ្នកសារព័ត៌មានទូទាំងប្រទេសស្តីពីស្ថានភាព សេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២។

សេរីភាពសារព័ត៌មាន ជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជាសេរីភាពនេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។ ដូច្នេះ ក្នុងក្របខណ្ឌនៃការលើកកម្ពស់តម្លៃសង្គមប្រជាធិបតេយ្យនៅកម្ពុជា ការវាស់វែងស្ថានភាពសេរីភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយសិទ្ធិនៃការទទួលព័ត៌មាន តួនាទីរបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹង និងព័ត៌មានពិ និងជឿទុកចិត្តបានសម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូល ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងរួមគ្នាកម្លាំងដើម្បីធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ខាងក្រោមនេះជាវីដេអូនៃសន្និសីទសារព័ត៌មាន៖