(សាធារណរដ្ឋតួកគីយ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ បានអនុញ្ញាតជូនលោកស្រី Mich Goh ជានាយិកាទទួលបន្ទុកផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន AirBnB និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

កិច្ចពិភាក្សាការងារនេះផ្តោតសំខាន់លើ ការជួយជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោកតាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ក្រុមហ៊ុន ពិសេសជួយដល់សហគមន៍ និងផ្ទះស្នាក់ (Homestay)។

ក្នុងជំនួបនេះ លោកស្រីនាយិកា បានបញ្ជាក់ជំហរស្តីពីកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីជួយជំរុញវិស័យទេសចរណ៍តាមរយៈកិច្ចសហការផ្តល់នូវព័ត៌មាន និងទិន្នន័យទាក់ទងនឹងទេសចរណ៍៕