(តាកែវ)៖ លោក កាន់ សុភារៈ អនុប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងលោកស្រី រួមជាមួយពុទ្ធបរិស័ទ នៅថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០២៤ បានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១៤ នៅវត្តប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
នាឱកាសនេះដែរ លោក កាន់ សុភារៈ និងលោកស្រី បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយព្រះពុទ្ធបដិមា និងព្រះចៅអធិការ និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរនតត្រៃយ៍តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពន្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។
វេនបិណ្ឌទី១៤ និងមានប្រារព្ធនូវបទនមស្សការ សមាទានសីល រាប់បាត្រដល់ព្រះសង្ឃ និងវេរភត្តាហារជាកិច្ចឆ្លង។
ក្រៅពីនេះ លោក កាន់ សុភារៈ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានបង្ហាញនូវទឹកចិត្តជ្រះថ្លាញញឹមរីករាយ និងការកសាងកុសលផលបុណ្យជាមួយព្រះពុទ្ធសាសនា នាឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ ព្រមទាំងបានចូលរួម រួមមានថវិការ និងសម្ភារមួយចំនួនដូចខាងក្រោម៖ បច័្ចយកសាងចំនួន ១,៨០០,០០០រៀល, បច្ច័យជូនព្រះសង្ឃចំនួន១១អង្គ ក្នុង១អង្គ ៤០,០០០រៀល និងព្រះគ្រូចៅអធិការ ចំនួន ១០០.០០០រៀល, បច្ច័យជូនលោកតាអាចារ្យ, អង្ករចំនួន ១បេ, សារ៉ុង និងបច្ច័យជូនលោកយាយលោកតា ចំនួន ១០០នាក់, ជូនសន្តិសុខចំនួន៣នាក់, ទឹកសុទ្ធចំនួន១កេស និងមីចំនួន៣កេស៕