(ភ្នំពេញ)៖ ក្រុមគ្រួសារដែលមានបណ្ណសមធម៌ ជាពិសេសជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី កំពុងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម ដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ។
ដើម្បីទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ, សូមអញ្ជើញក្រុមគ្រួសារដែលមានបណ្ណសមធម៌មានសុពលភាព ទៅឃុំ សង្កាត់ ដើម្បីចុះឈ្មោះចូលក្នុងកម្មវិធីនេះ។
ព័ត៌មានបន្ថែម ៖ សូមទាក់ទងឃុំ សង្កាត់ ឬមូលនិធិជាតិជំនួយសង្គម តាមរយៈទូរសព្ទលេខ៖ ០៩២ ២១៩ ៨៨៨/០១៥ ២១៩ ៨៨៨