(សៀមរាប)៖ ចំការប្រណីត ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាចំការដ៏ប្រណីតមួយកំពុងស្ថិតនៅក្រោមការការពារនិងអភិរក្សដោយយកចិត្តទុកដាក់ ពីសំណាក់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប។
ចំការប្រណីត បង្កើតឡើងនៅឆ្នាំ២០០១ រហូតមកទល់ពេលនេះ ដែលជាចំការពូជឈើគ្រញូងនៃសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ លាតសន្ធឹងលើផ្ទៃដីទំហំ ១,៨៨៨ហិកតា និងពូជឈើប្រណិតជាច្រើនប្រភេទ ដែលកំពុងរង់ចាំស្វាគមន៍ប្រជាជនកម្ពុជាទៅទស្សនាកម្សាន្ត និងស្វែងយល់អំពីពូជឈើប្រណិតដែលកំពុងមានវត្តមាននៅទីនោះ។
នៅចំការពូជឈើគ្រញូងនេះ ក៏មានផងដែរនូវសួនអនុស្សាវរីយ៍ «ទេសចរម្នាក់ ដើមឈើមួយដើម» ដែលទទួលស្វាគមន៍ភ្ញៀវទេសចរទៅដាំដើមឈើប្រណិត ដោយរដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ នឹងរៀបចំស្លាកឈ្មោះទុកជូនជាអនុស្សាវរីយ៍៕