(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាលយុវជនសង្គមស៊ីវិល បានជួបជុំ សមាជិក សមាជិកា ចំនួន ជាង ១០០ នាក់ គោលបំណង ធ្វើបទបង្ហាញដល់ សមាជិក ទាំងអស់ ឲ្យចូលរួម ជាមួយ រាជរដ្ឋាភិបាល ដើម្បីឆ្លើយតប និងប្រតិកម្ម ចំពោះ ព័ត៌មាន ដែលមានចរិក ញុះញង់ ប្រឌិត ការពិត ពីក្រុមជ្រុលនិយម នាថ្ងៃទី០៧ កញ្ញា ២០២៤ នេះ។
លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានថ្លែងឲ្យដឹងថា ការចូលរួមក្នុងសង្គម គឺជារឿងដែលល្អ ប៉ុន្តែកុំឲ្យក្លាយជាជនរងគ្រោះដោយព័ត៌មាន ក្រឡៃការពិតណាមួយ ចេញពីនិន្នាការ ក្រុមប្រឆាំងជ្រុលនិយម ភាគច្រើន កើតចេញពី បុគ្គលទណ្ឌិតក្បត់ជាតិ សម រង្សុី ដែលជាជន មានចិត្តគំណិតមិនចង់ឲ្យសង្គមជាតិខ្លួន រីកចម្រើន នោះទេ។
បន្តបើកវាំងនននយោបាយខ្មៅកខ្វក់របស់ទណ្ឌិតក្បត់ជាតិជ្រុលនិយមភៀសខ្លួនក្រៅប្រទេស
ការធ្វើវេតិការ សាធារណៈនេះ បានធ្វើការផ្សាយ បន្តបើកវាំងនននយោបាយខ្មៅកខ្វក់របស់ទណ្ឌិតក្បត់ជាតិជ្រុលនិយមនៅក្រៅស្រុក ដែលបន្តបំផុសចលនាក្បត់ជាតិដដែលៗ មានចរិក ញុះញង់ ធ្វើនយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមហួសហេតុ ក្នុងគោលដៅបំផ្លាញសន្ដិភាព និងការអភិវឌ្ឍរបស់កម្ពុជា ដើម្បីបំពេញមហ្ចិចតាប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោ!
បថ្ថែមលើសពីនេះ ក្រុមយុវជន បានចាត់ទុកចលនារបស់ក្រុមប្រឆាំង ដែលជំទាស់ និងបន្តបំផុសព័ត៌មានក្លែងក្លាយអំពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្ម គឺជាចរន្តនយោបាយជ្រុលនិយមទុច្ចរិត ញុះញង់ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ជាចុងក្រោយ ក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនរួមគ្នាកម្ចាត់ចោលនូវមនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែមានបំណងបំផ្លាញសន្ដិភាព និងបង្កភាពវឹកវរដល់ប្រទេសកម្ពុជា៕