(ភ្នំពេញ)៖ ព្រះសង្ឃដែលនិមន្តចូលរួមទស្សនកិច្ចទៅកាន់តំបន់ព្រំដែន កាន់តែជម្រះអស់មន្ទិលសង្ស័យចំពោះស្ថានភាពព្រំដែន ព្រោះបានឃើញជាក់ស្ដែង និងដឹងនូវព័ត៌មានពិតជាច្រើន ក្នុងឱកាសនិមន្តចូលរួមទស្សនកិច្ចទៅកាន់តំបន់ព្រំដែន នាដើមខែកញ្ញា ឆ្នាំ២០២៤នេះ។
ព្រះសង្ឃក៏មានព្រះថេរដីកាថា រាជរដ្ឋាភិបាលកម្ពុជាពិតជាខិតខំការពារ និងរៀបចំព្រំដែនជាមួយប្រទេសជិតខាងយ៉ាងយកចិត្តទុកដាក់ខ្ពស់ មិនមានកាត់ទឹកដីឱ្យទៅប្រទេសណាមួយឡើយ គឺមានការរៀបចំយ៉ាងម៉ត់ចត់ណាស់៕