(សៀមរាប)៖ សាលាដំបូងខេត្តសៀមរាប បានចុះអនុវត្តដីកាសម្រេចរក្សាការពារ ដែលហាមឃាត់កូនបំណុលឈ្មោះ គង់ សៀកធី ឬតតិយជន មិនឲ្យធ្វើសកម្មភាព លក់ ដូរ ជួល បញ្ចាំ ហ៊ីប៉ូតែក ប្រទានកម្ម ការផ្ទេរសិទ្ធិ ឬផ្ទេរការកាន់កាប់ និងធ្វើការចាត់ចែងផ្សេងៗ ទៀតនូវក្បាលដីលេខ ៦៨៤,៦៨៦,៦៨៧,៦៨៨, ៦៩០, ៦៩១,៦៩២,៦៩៣ ទំហំសរុបប្រហែល ចំនួន ១០,០០០ (មួយម៉ឺន) ម៉ែត្រការ៉េ មានទីតាំងនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្តោះអាសន្ន រង់ចាំតុលាការសម្រេចដល់អង្គសេចក្តី។

សំណុំរឿងនេះ មានលោកមេធាវី ហ៊ុន វុទ្ធី ជាអ្នកតំណាងដោយអាណត្ត ឱ្យសហម្ចាស់បំណុល លោក ពេជ្រ ស្រស់ លោកស្រី ជីវ ណារ៉ា និងលោក ជឿន ប៊ុន្នីរ៉ាក់ និងមានកូនបំណុល គឺលោកស្រី គង់ សៀកធី៕

ខាងក្រោមនេះ ជាកំណត់ហេតុអនុវត្តដីកាសម្រេចរក្សាការពារ៖