(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោយទទួលព័ត៌មានតាម App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, វេលាម៉ោង ១០៖៤០នាទីកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បង្រ្កាបបានករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចដើមឈើទាល ផ្លូវ៣៥១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់។

ជនសង្ស័យទាំង៤នាក់រួមមាន៖

*ទី១៖ ជនសង្ស័យឈ្មោះ ផាត រដ្ឋា អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ
*ទី២៖ ជនសង្ស័យឈ្មោះ ស៊ីម ដា អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ
*ទី៣៖ ជនសង្ស័យឈ្មោះ ប៉ែន ពុទ្ធិ អាយ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ
*ទី៤៖ ជនសង្ស័យឈ្មោះ ម៉ី សុខាវ៉ាន់រ៉ា អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លទ្ធផលតេស្តទឹកនោម វិជ្ជមាន (មានសារធាតុញៀន)។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចុច LinkទាញយកApp Nodrug ៖ https://nodrugsnacd.com/download_kh