(ពោធិ៍សាត់)៖ ​លទ្ធផលបណ្តោះអាសន្ន នៃការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុមប្រឹក្សា​ក្រុង​ និងក្រុមប្រឹក្សា​ស្រុក នៅខេត្តពោធិ៍សាត់ សម្រាប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា គឺទទួលបានសម្លេងគាំទ្រឈ្នះដាច់។

លទ្ធផលបណ្តោះអាសន្ន របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ ដែលអង្គភាពព័ត៌មាន Fresh News ទើបនឹងទទួលបាន នាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រុងពោធិ៍សាត់ ទទួលបានអាសនៈ ១៧/១៧, ស្រុកក្រគរ ទទួលបានអាសនៈ ២១/២១, ស្រុកកណ្ដៀង ទទួលបានអាសនៈ ១៧/១៧, ស្រុកតាលោសែនជ័យ ទទួលបានអាសនៈ ១៥/១៥, ស្រុកវាលវែង ទទួលបានអាសនៈ ១៣/១៣, ស្រុកភ្នំក្រវាញ ទទួលបានអាសនៈ ១៧/១៧, ស្រុកបាកាន ទទួលបានអាសនៈ ២១/២១ និងសម្រាប់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ទទួលបានអាសនៈ ២១/២១។

លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ និងជាអភិបាលនៃគណៈអភិបាលខេត្ត បានឱ្យដឹងថា លទ្ធផលបណ្តោះអាសន្ន នៃការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុមប្រឹក្សា​ក្រុង​ និងក្រុមប្រឹក្សា​ស្រុក នៅទូទាំងខេត្តរួមមាន៖

ទី១-ក្រុងពោធិ៍សាត់៖ អង្គបោះឆ្នោត ៤៩រូប (គណបក្សប្រជាជនកម្ពុជា ៤៣សម្លេង, គណបក្សឆន្ទៈខ្មែរ ៦សម្លេង)
-បោះឱ្យក្រុមប្រឹក្សាក្រុង ប្រ.ជ ៤៩សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ៤៩សម្លេង

ទី២-ស្រុកក្រគរ៖ អង្គបោះឆ្នោត ៦៧រូប (គណបក្សប្រជាជនកម្ពុជា ៦៦សម្លេង, គណបក្សឆន្ទៈខ្មែរ ១សម្លេង)
-បោះឱ្យក្រុមប្រឹក្សាស្រុក ប្រ.ជ ៦៧សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ៦៧សម្លេង

ទី៣-ស្រុកកណ្ដៀង៖ អង្គបោះឆ្នោត ៥៧រូប (គណបក្សប្រជាជនកម្ពុជាទាំងអស់, មរណភាពម្នាក់)
-បោះឱ្យក្រុមប្រឹក្សាស្រុក ប្រ.ជ ៥៦សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ៥៦សម្លេង

ទី៤-ស្រុកតាលោសែនជ័យ៖ អង្គបោះឆ្នោត ២២សម្លេង (គណបក្សប្រជាជនកម្ពុជា ១៨សម្លេង, គណបក្សឆន្ទៈខ្មែរ ៤សម្លេង)
-បោះឱ្យក្រុមប្រឹក្សាស្រុក ប្រ.ជ ២២សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ២១សម្លេង (បោះឱ្យក្រុមប្រឹក្សាខេត្ត កំ.ជ ១សម្លេង)

ទី៥-ស្រុកវាលវែង៖ អង្គបោះឆ្នោត អង្គបោះឆ្នោត ២៥សម្លេង (គណបក្សប្រជាជនកម្ពុជាទាំងអស់)
-បោះឱ្យក្រុមប្រឹក្សាស្រុក ប្រ.ជ ២៥សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ២៥សម្លេង

ទី៦-ស្រុកភ្នំក្រវាញ៖ អង្គបោះឆ្នោត ៤០សម្លេង (គណបក្សប្រជាជនកម្ពុជា ៣៥សម្លេង, គណបក្សឆន្ទៈខ្មែរ ៥សម្លេង)
-បោះឱ្យក្រុមប្រឹក្សាស្រុក ប្រ.ជ ៤០សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ៤០សម្លេង

ទី៧-ស្រុកបាកាន៖ អង្គបោះឆ្នោត ៨១សម្លេង (គណបក្សប្រជាជនកម្ពុជា ៦៧សម្លេង, គណបក្សឆន្ទៈខ្មែរ ១៤សម្លេង, អវត្តមាន១, សន្លឹកឆ្នោតមិនបានការ១)
-បោះឱ្យក្រុមប្រឹក្សាស្រុក ប្រ.ជ ៧៩សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ៧៩សម្លេង

លោកប្រធានគណបក្សបន្តថា សរុបលទ្ធផលបណ្តោះអាសន្ន ដែលនឹងទទួលបានអាសនៈ គឺ៖
- ក្រុងពោធិ៍សាត់ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ១៧ លើ ១៧
- ស្រុកក្រគរ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ២១ លើ ២១
- ស្រុកកណ្ដៀង គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ១៧ លើ ១៧
- ស្រុកតាលោសែនជ័យ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ១៥ លើ ១៥
- ស្រុកវាលវែង គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ១៣ លើ ១៣
- ស្រុកភ្នំក្រវាញ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ១៧ លើ ១៧
- ស្រុកបាកាន គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ២១ លើ ២១
- សម្រាប់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ២១ លើ ២១។

លោក ខូយ រីដា បានបញ្ជាក់ថា ផ្អែកតាមសេចក្តីជូនដំណឹង របស់គណៈកម្មការខេត្តរៀបចំការបោះឆ្នោត បានឱ្យដឹងដែរថា ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី/ខេត្ត ក្រុង/ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅតាមបណ្តាស្រុក ក្រុងទាំង៧ ក្នុងខេត្តពោធិ៍សាត់ បានបញ្ចប់ទៅដោយស្ងប់ស្ងាត់ និងមានសុវត្ថិភាពល្អប្រសើរ។ ជាមួយគ្នានោះ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត និងបើកដំណើរការត្រួតពិនិត្យបញ្ជាក់ និងបូកសរុបលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត និងកំណត់ចំនួនអាសនៈក្រុមប្រឹក្សាឱ្យបានច្បាស់លាស់៕