(កណ្តាល)៖ សាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានសម្រេចឃុំខ្លួន ជនទំនើង៣នាក់ ពាក់ព័ន្ធនឹងបទ៖ ប្រើអំពើហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

សេចក្តីប្រកាស​ព័ត៌មាន​របស់សាលាដំបូងខេត្តកណ្តាល បានឱ្យដឹងថា ជនត្រូវចោទមានខ្លួន៣នាក់ ដែលតុលាការឃុំខ្លួននោះ មានឈ្មោះ តូច រំលឹកធិបតី ភេទប្រុស ឈ្មោះ ជ្រិន ណារិន ភេទប្រុស ឈ្មោះ ទុន យ៉ាងម៉េង ភេទប្រុស ត្រូវបាន​ចោទប្រកាន់​ពី​បទល្មើស​​ហិង្សាដោយចេតនា។ ចំណែកបក្ខពួករបស់ពួកគេម្នាក់ទៀត មានឈ្មោះ ទូ ភេទប្រុស ដែលបានរត់គេចខ្លួន ក៏ត្រូវបានចោទប្រកាន់ពីបទដូចគ្នា៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់តុលាការខេត្តកណ្តាល៖