(បន្ទាយមានជ័យ)៖ អយ្យការអម និងសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានសម្រេចចោទប្រកាន់ និងឃុំខ្លួន ក្មេងទំនើង២នាក់ ពាក់ព័ន្ធនឹងបទ «កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត»

ក្មេងទំនើង២នាក់នេះ រួមមាន៖ ទី១៖​ឈ្មោះ ហ្វា ម៉ូស្លីម ភេទប្រុស កើតថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០០៥ អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរ និងទី២៖ ឈ្មោះ អាត អយ ហៅហេង ភេទប្រុស កើតថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០០៥ អាយុ១៩ឆ្នាំ ដែលត្រូវបាន ចោទប្រកាន់ពីបទ «កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត» កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៤ ប្រព្រឹត្តនៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បទល្មើសមានចែង និង ឲ្យផ្តន្ទាទោសតាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទទាំងពីររូប និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿង ចៅក្រម ស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនទាងពីរនាក់ ដើម្បីចាត់ការនីតិវិធីបន្ត៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អយ្យការ និងសាលាដំបូងខេត្តបន្ទាយមានជ័យ៖