(ក្រចេះ)៖ សម្ពោធឆ្លងខ្លោងទ្វារ និងសមិទ្ធផលនានាក្នុងវត្តបតារង្សី ស្ថិតនៅក្នុងភូមិផ្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតី ព្រះញាណសារវេទី លឹម ប៊ុនថុន ព្រះរាជាគណៈកិត្តិយស ព្រះវិន័យមេធា ព្រះបាឡាត់គណខេត្ត និងព្រះគ្រូមង្គលវិសុទ្ធិមុនី យិន ចាន់ធា ព្រះវិន័យធរអនុគណ តំណាងព្រះអនុគណស្រុកចិត្របុរី និងលោក អ៉ីវ ណារ៉ុង អភិបាលរងស្រុកចិត្តបុរី។

ព្រះគ្រូមង្គលវិសុទ្ធិមុនី យិន ចាន់ធា ព្រះវិន័យធរអនុគណស្រុកចិត្របុរី បានមានសង្ឃដីកា បញ្ជាក់អំពីកាសាងសង់ វត្តបភារង្សី ស្ថិតនៅក្នុងភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បានចាប់ផ្តើមកសាងនៅឆ្នាំ១៩៩៣ សមិទ្ធផល ក្នុងវត្តបានចាប់ផ្តើមកសាងឡើងបន្តិចម្តងៗ រហូតមកដល់បច្ចុប្បន្នមាន រោងឧបោសថ១ សាលាឆាន់១ កុដិឈើ៣ ខ្នង និងសមិទ្ធផលនានា ព្រមទាំងមានព្រះសង្ឃគង់នៅចំនួន១០អង្គ។

ជាក់ស្តែងនៅក្នុងថ្ងៃទី២៦នេះត្រូវបានរៀបចំពិធីសម្ពោធឆ្លងខ្លោងទ្វារនិងសមិទ្ធផលនានាថ្មីនេះរួមមាន៖
១.ខ្លោងទ្វារវត្ត ដែលចំណាយទឹកប្រាក់ចំនួន ៦៤,០០០,០០០៛ (៦៤លានរៀល)
២.អាងទឹកចំនួន១ អស់ទឹកប្រាក់ចំនួន៥,៥០០,០០០៛ (៥លាន៥០ម៉ឺនរៀល)
៣.ខឿនដើមពោធិព្រឹក្សចំនួន៣កន្លែង អស់ទឹកប្រាក់ចំនួន ១១,៣០០,០០០៛ (១១លាន៣០ម៉ឺនរៀល)
៤.កុដិឈើចំនួន២ អស់ទឹកប្រាក់ចំនួន ១២,០០០,០០០៛ (១២លានរៀល)
៥. កសាងជួសជុលរោងឧបោសថឡើងវិញ អស់ទឹកប្រាក់ចំនួន ១២៣,៥០០,000៛ (១២៣លាន៥០ម៉ឺនរៀល)
៦.របងវត្ត អស់ទឹកប្រាក់ចំនួន ២៤,៧៨០,០០០៛ (២៤លាន ៧៨ម៉ឺនរៀល)
៧.បន្ទប់អនាម័យចំនួន៦បន្ទប់ អស់ទឹកប្រាក់ចំនួន ១៥.៣០០,០០០៛ (១៥លាន ៣០ម៉ឺនរៀល)
៨.អណ្តូងទឹក និងសម្ភារៈផ្សេងៗ អស់ទឹកប្រាក់ចំនួន១១,២០០,០០០៛ (១១លាន ២០ម៉ឺនរៀល)
៩.អាស្រមអ្នកតា អស់ទឹកប្រាក់ចំនួន ៤,៥០០,០០០៛ (៤លាន ៥០ម៉ឺនរៀល)
១០.ព្រះពុទ្ធបដិមាចំនួន៣អង្គ សាងពីថ្មកែវ ៦៨,០០០,០០០៛ (៦៨លានរៀល)
១១.ខ្លះសម្រាប់លំហែតូចៗចំនួន៧ និងធំចំនួន២ អស់ទឹកប្រាក់ចំនួន ១៨,៧០០,០០០៛ (១៨លាន ៧០ម៉ឺនរៀល) ១២.ថ្លៃចាក់ដីបំពេញក្នុងបរិវេនវត្ត អស់ទឹកប្រាក់ចំនួន ២១,០០០,០០០៛ (២១លានរៀល) រួមនិងសមិទ្ធផលនានាជាច្រើនទៀតសរុបទឹកប្រាក់អស់ចំនួន ៣៩៨,២១០,០០០ (៣៩៨លាន ២១ម៉ឺនរៀល) ហើយសមទ្ធិផលទាំងអស់នេះបានមកពីការ ឧបត្ថម្ភ និងគាំទ្រពីសំណាក់ សប្បុរស ជនជិតឆ្ងាយជានាក់ច្រើនទៀត។

លោក អ៉ីវ ណារ៉ុង អភិបាលរងស្រុកចិត្តបុរី បានថ្លែងអំណរគុណចំពោះទឹកចិត្តព្រះគ្រូចៅអធិការវត្ត ដែលបានខិតខំយកចិត្តទុកដាក់ និងបិណ្ឌបាត្រគៀងគរប្រជាពុទ្ធបរិស័យជិតឆ្ងាយទៅក្នុងនិងក្រៅប្រទេស ដោយសទ្ធាពេញចិត្តជ្រះថ្លារ ក្នុងយកធ្វើការកសាងនូវសមិទ្ធផលនានាក្នុងទីវត្តអារាម ឲ្យមាន ការអភិវឌ្ឍន៍រីកចម្រើនជាពិសេសសម្រួលដល់ការមកស្នាក់អាស្រ័យរបស់កូនចៅអ្នកស្រុក ដែលបានស្មគ្រ័ចូលខ្លួនបំពេញបុណ្យកុសលជាព្រះសង្ឃ ក្នុងការផ្សព្វផ្សាយអប់រំទូន្មានប្រៀនប្រដៅមនុស្ស និងបម្រើដល់វិស័យព្រះពុទ្ធសាសនានៅក្នុងមូលដ្ឋាន ក្រោយពីកិច្ចបំបួសរួចរាល់ ។

លោក ថាទីវត្តអារាមមិនត្រឹមតែជាទីស្ថានសម្រាប់គោរពនិងសក្ការៈបូជាប៉ុណ្ណោះ ទេ ប៉ុន្តែជាកន្លែងប្រភពសម្រាប់បណ្ដុះ បណ្ដាលនៅបញ្ញាវ័ន បណ្ដុះបណ្ដាលបញ្ញាញាណ ឬក៏ជាស្នាលបណ្ដុះនូវគ្រាប់ពូជបញ្ញាវ័ន សម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានកសាងសមិទ្ធផលសំខាន់ៗជាច្រើន ទាំងអាណាចក្រ និងពុទ្ធចក្រ ហើយបាននិងកំពុងបន្តធ្វើការអភិវឌ្ឍប្រទេសជាបណ្តើរៗ ឆ្លើយតបទៅតាមសេចក្តីត្រូវការជាមូលដ្ឋាន ក្នុងការលើកកម្ពស់កម្រិតជីវភាព និងថែរក្សាកំណើនសេដ្ឋកិច្ចជាតិ៕