(ព្រះសីហនុ)៖ ​លទ្ធផលបឋមនៃការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុមប្រឹក្សា​ក្រុង​ និងក្រុមប្រឹក្សា​ស្រុក នៅខេត្តព្រះសីហនុ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន១៧១សំឡេង កើនឡើង១០សំឡេង។ នេះបើតាមរបាយការណ៍របស់លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​។

របាយការណ៍ដដែលបានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុមប្រឹក្សា​ក្រុង​ និងក្រុមប្រឹក្សា​ស្រុក នៅខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ត្រូវបានបិទបញ្ចប់ដោយរលូន។

​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាខេត្ត​ ក្រុមប្រឹក្សា​ក្រុង​ និងក្រុមប្រឹក្សា​ស្រុកនៅខេត្តព្រះសីហនុ​ ដូចខាងក្រោម​៖

* ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត​ មានអង្គបោះឆ្នោតសរុបចំនួន១៧៧នាក់​ អាសនៈ​ចំនួន​១៩​ ក្នុងនោះអង្គបោះឆ្នោតគណបក្សប្រជាជន​១៦១នាក់​ អាសនៈ​១៨/១៩, អង្គបោះឆ្នោតគណបក្ស​ភ្លើងទៀន​១៦នាក់​ អាសនៈ​១/១៩។ ជាលទ្ធផល គណបក្ស​ប្រជាជនទទួលបាន​១៧១សំឡេង​ (កើន១០សំឡេង​)​ អាសនៈ​១៩/១៩, គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួលបាន​៦សំឡេង​ អាសនៈ​០/១៩។

* ​ការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សា​ក្រុង​ ស្រុក​
១-ក្រុង​ព្រះសីហនុ​ មានអង្គបោះឆ្នោតសរុបចំនួន៤២នាក់​ អាសនៈ​ចំនួន​១៩៖ អង្គបោះឆ្នោតគណបក្ស​ប្រជាជន​៣៦នាក់​ អាសនៈ១៧/១៩ អង្គបោះឆ្នោតគណបក្ស​ភ្លើងទៀន​ ៦នាក់​ អាសនៈ​២/១៩។ លទ្ធផល គណបក្ស​ប្រជាជន​ទទួលបាន​៤០សំឡេង​ អាសនៈ​១៩/១៩ គណបក្ស​ឆន្ទៈ​ខ្មែរទទួលបាន​២សំឡេង​ អាសនៈ​០/១៩។

២-ស្រុក​ព្រៃនប់​ មានអង្គបោះឆ្នោតសរុបចំនួន៨៣នាក់​ អាសនៈ​ចំនួន​១៩​៖ អង្គបោះឆ្នោតគណបក្ស​ប្រជាជន​៧៦នាក់​ អាសនៈ​១៨/១៩, អង្គបោះឆ្នោតគណបក្ស​ភ្លើងទៀន​៧នាក់​ អាសនៈ​១/១៩។ ជាលទ្ធផល គណបក្ស​ប្រជាជន​ទទួលបាន​៧៩សំឡេង​ អាសនៈ​១៩/១៩ គណបក្ស​កម្លាំងជាតិទទួលបាន​៣សំឡេង​ អាសនៈ​០/១៩ និងមិនបានការ​១​សំឡេង​។

៣-ស្រុក​ស្ទឹងហាវ​ មានអង្គបោះឆ្នោតសរុបចំនួន២២នាក់​ អាសនៈ​ចំនួន​១១៖ អង្គបោះឆ្នោតគណបក្ស​ប្រជាជន​២១នាក់​ អាសនៈ១១/១១ អង្គបោះឆ្នោតគណបក្ស​ភ្លើងទៀន​១នាក់​ អាសនៈ​០/១១។ ជាលទ្ធផល គណបក្ស​ប្រជាជនទទួលបាន​២២សំឡេង​ អាសនៈ​១១/១១។

៤-ស្រុក​កំពង់សិលា​ មានអង្គបោះឆ្នោតសរុបចំនួន២០នាក់​ អាសនៈ​ចំនួន​១១៖ អង្គបោះឆ្នោតគណបក្ស​ប្រជាជន​១៨នាក់​ អាសនៈ១០/១១ អង្គបោះឆ្នោតគណបក្ស​ភ្លើងទៀន​២នាក់​ អាសនៈ​១/១១។ ជាលទ្ធផល គណបក្ស​ប្រជាជន​ទទួលបាន​២០សំឡេង​ អាសនៈ​១១/១១។

៥-ក្រុង​កោះរ៉ុង​ មានអង្គបោះឆ្នោតសរុបចំនួន១០នាក់​ អាសនៈ​ចំនួន​១១៖ អង្គបោះឆ្នោតគណបក្ស​ប្រជាជន​១០នាក់​ អាសនៈ​១១/១១។ ជាលទ្ធផល គណបក្ស​ប្រជាជន​ទទួលបាន​១០សំឡេង​ អាសនៈ​១១/១១៕