(តាកែវ)៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ លោក ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តតាកែវ បានចុះពិនិត្យសភាពការណ៍នៃការបោះឆ្នោត​ និងអរគុណសមាជិកក្រុមប្រឹក្សា ឃុំ/សង្កាត់ ដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ នៅតាមការិយាល័យបោះឆ្នោត ក្នុងខេត្តតាកែវ។

សូមជម្រាបថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ កម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។ គណបក្សនយោបាយចំនួន៥ ចូលរួមការបោះឆ្នោតនេះ។

គិតចាប់តាំងពីឆ្នាំ២០០៩ មកដល់ឆ្នាំ២០២៤ ប្រទេសកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន៣អាណត្តិរួចហើយ៕