(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានអនុញ្ញាតឱ្យលោកជំទាវ Caroline Linke, Assistant Secretary នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ដ្រាលី ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួង។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានា រួមទាំងវិស័យសន្ដិសុខ និងការពារជាតិ ព្រមទាំងបានពិភាក្សាអំពីមធ្យោបាយនានាដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ តាមរយៈកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសដែលទើបបានចុះហត្ថលេខានាពេលថ្មីៗនេះរវាងប្រទេសទាំងពីរ។

បន្ថែមពីលើនេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគី និងការផ្ដល់ការគាំទ្រគ្នានៅលើឆាកអន្ដរជាតិ ហើយក៏បានផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្ដរជាតិ ដែលជាក្ដីកង្វល់រួមផងដែរ៕