(ភ្នំពេញ)៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនិយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញក្នុងស្មារតីអង្គប្រជុំជាបន្តបន្ទាប់ ក្រោមប្រធានបទបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសក្មេងទំនើង ដែលបានប្រើប្រាស់នូវ ដាវកែច្នៃ និងកាំបិតវែង កាប់លើជនរងគ្រោះ និងសម្ភារផ្សេងៗ។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោយពីទទួលបញ្ជាដឹកនាំភ្លាមកម្លាំងជំនាញខណ្ឌដូនពេញ និងប៉ុស្តិ៍បានចុះអនុវត្តន៍រដ្ឋបាលពិនិត្យ តាមអាជីវកម្មកែច្នៃ កាំបិត ដាវ។

ជាលទ្ធផល គឺមានតែកន្លែងលក់កាំបិតបត់ខ្លីតូចៗ (ដោយពុំមានកន្លែងផលិតកៃច្នៃដាវឡើយ)។ ចំពោះមុខកម្លាំងបាននិងកំពុងពង្រឹង និងបន្តចុះពិនិត្យបន្ថែមជាប់ជាប្រចាំ នៅតាមបណ្តាលមូលដ្ឋានប៉ុស្តិ៍ទាំង១១។

ដោយឡែក នៅអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចុះត្រួតពិនិត្យ និងធ្វើការអប់រំណែនាំដល់​សិស្សានុសិស្ស អំពី​បញ្ហា​ក្មេង​ទំនេីង​ នៅសាលាអនុ​វិទ្យាល័យ​ឪឡោក ស្ថិត​នៅ​ភូមិ​ត្រពាំងពោធិ៍ សង្កាត់​ឪឡោក ខណ្ឌ​កំបូល​។

ក្នុងនោះ កម្លាំង​ចម្រុះ​បាន​ធ្វេីការ​ត្រួត​ពិនិត្យ​ឆែក​កាតាប​ នឹង​ពិនិត្យ​ក្រោមកែប​ម៉ូតូ​របស់​សិស្សានុសិស្ស​បាន​ចំនួន​១៤ម៉ូតូ​ សិស្សានុសិស្ស​សរុប​ចំនួន​២១នាក់ ប្រុស​ចំនួន​១៧នាក់ ពុំមាន​អ្វី​គួរឲ្យ​កត់សម្គាល់​ឡេីយ​។

ក្រៅ​ពីការ​ត្រួតពិនិត្យ​កម្លាំង​ចម្រុះ​ ​ក៏បាន​ធ្វេីការ​អប់រំ ណែនាំ​ដល់​សិស្សានុសិស្ស​ កុំឲ្យ​គេច​វេស​ពី​សាលា​ ប្រមូល​ផ្តុំ​នៅតាម​ហាង​កាហ្វេ​បង្ករ​ជាក្រុម​ក្មេង​ទំនេីង​ និងបាន​ផ្សព្វផ្សាយ​អំពីរផល​ប៉ះពាល់​នៃការ​ប្រេីប្រាស់​គ្រឿងញៀន​និង​បារី​អេឡិចត្រូនិក​ផងដែរ៕