(ភ្នំពេញ)៖ ខណៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនកំពុងឈានឡើងគ្រប់វិស័យនោះ វិស័យអប់រំក៏មានការលេចធ្លោផងដែរ ក្នុងនោះកម្ពុជា-ចិនបានសម្រេចបាននូវការបើកដំណើរការសាលាអន្តរជាតិមួយទៀតរបស់ក្រុមហ៊ុន Cambodia Juxian HR Educational Management Co.,Ltd នៅរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

កម្មវិធីនេះមានការចូលរួមពីលោក ចូវ វិនហាវ (Zhou Wenhao) ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Guangxi Bright Future Educational Management Group លោក វ័ង ស្ស៊ឺគួយ (Wang Shikui) អនុប្រធានក្រុមប្រឹក្សាភិបាល និងជាស្រាវជ្រាវនៅវិទ្យាស្ថានផែនការ នៃក្រសួងកសិកម្មនិងកិច្ចការជនបទ នៃប្រទេសចិន លោកឧកញ៉ា លឹម តុង អនុប្រធានប្រតិបត្តិនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា តំណាងសាលាអន្តរជាតិអនិច្ចកជនកម្ពុជា-ចិនជាដើម។

លោក ចូវ វិនហាវ បានថ្លែងថា ការបណ្តាក់ទុននៅក្រៅប្រទេសដំបូងរបស់ក្រុមហ៊ុនលោក បានចាក់ឫសជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញ ដែលនេះជាជំហានដ៏សំខាន់មួយនៅក្នុងប្លង់យុទ្ធសាស្ត្រអន្តរជាតិរបស់ក្រុមហ៊ុន Guang Bright Future Educational Management Group ហើយវាក៏ជាចំណុចចាប់ផ្ដើមថ្មីក្នុងការផ្ដោតលើការវិនិយោគទៅក្រៅប្រទេសផងដែរ។

លោកបានបន្តថា ការបង្កើតជាផ្លូវការនៃក្រុមហ៊ុន Juxian មិនអាចកាត់ផ្តាច់ចេញបានការគាំទ្រដ៏រឹងមាំពីសំណាក់ដៃគូយុទ្ធសាស្ត្រ និងការយកចិត្តទុកដាក់ សេចក្តីស្រឡាញ់ និងជំនួយពីមិត្តភ័ក្តិគ្រប់មជ្ឈដ្ឋាននោះទេ។ ដូច្នេះហើយក្រុមហ៊ុន Juxiang ប្រាកដជាអាចបញ្ចេញសមត្ថភាពពេញលេញ និងប្រើប្រាស់ឱ្យបានល្អនូវគុណសម្បត្តិភូមិសាស្ត្ររបស់ប្រទេសកម្ពុជា ពង្រឹងការអភិវឌ្ឍ និងការគ្រប់គ្រងធនធានមនុស្ស និងផ្តល់សេវាកម្មធនធានមនុស្សប្រកបដោយវិជា្ជជីវៈ ស្ទាត់ជំនាញដល់អតិថិជន ក៏ដូចជាសហគ្រាសចិននៅកម្ពុជា។

គួរជម្រាបថា គោលបំណងនៃការបង្កើតក្រុមហ៊ុននៅភ្នំពេញនេះ គឺដើម្បីផ្តល់សេវាគ្រប់គ្រងធនធានមនុស្ស និងការអប់រំប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពបន្ថែមទៀតសម្រាប់មូលដ្ឋានរៀនសូត្រពីគ្នាទៅវិញទៅមក និងរួមគ្នាលើកកម្ពស់ការអភិវឌ្ឍល្អនៃការផ្លាស់ប្តូរធនធានមនុស្ស និងការអប់រំរវាងប្រទេសទាំងពីរ។

ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Juxian គឺជាអ្នកផ្តល់សេវាធនធានមនុស្សដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសចិន វាមានជំនាញក្នុងការផ្ដល់នូវធនធានមនុស្សដែលមានគុណភាពខ្ពស់ ការផ្គូរផ្គងត្រឹមត្រូវ និងការជ្រើសរើសបុគ្គលិកប្រកបដោយប្រសិទ្ធភាពសម្រាប់សហគ្រាស។ ដោះស្រាយបញ្ហាកង្វះធនាធានមនុស្ស គឺជាបណ្តាញវេទិការដ៏ល្អបំផុតសម្រាប់ធនធានមនុស្ស និងសហគ្រាស។

ការបើកក្រុមហ៊ុន Juxian HR & Educational Management Co., Ltd. មិនត្រឹមតែជាជំហានដ៏រឹងមាំមួយក្នុងវិស័យធនធានមនុស្ស និងការអប់រំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។ លោកថា ធនធានមនុស្សគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេស ហើយការអប់រំគឺជាកម្លាំងដ៏សំខាន់ក្នុងការលើកកម្ពស់វឌ្ឍនភាពសង្គម ការបង្កើតក្រុមហ៊ុនរបស់អ្នក នឹងក្លាយជាសន្ទុះថ្មីក្នុងការរុញអភិវឌ្ឍន៍ធនធានមនុស្ស និងការអប់រំរបស់ប្រទេសកម្ពុជាឲ្យកាន់តែខ្លាំងក្លា ហើយផ្ដល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការបណ្ដុះនូវទេពកោសល្យធនធានមនុស្ស និងការលើកកម្ពស់វឌ្ឍនភាពសង្គម៕