(ភ្នំពេញ)៖ លោក ជួន ណារិន្ទ អនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ អញ្ជើញដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ មានចំនួន៧សង្កាត់ ចេញឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុង និងខណ្ឌ អាណត្តិទី៤ ដែលប្រព្រឹត្តទៅថ្ងៃទី២៦ ខែឧសភា ខាងមុខ។

នាឱកាសនោះសមាជិកអង្គបោះឆ្នោត ក៏បានប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជម្នះសម្រាប់ការបោះឆ្នោតនេះ ដើម្បីបន្តចូលរួមកសាងអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន និងទទួលបានសុខ សន្តិភាពនិរន្តរិ៍។ ពេលវេលានោះគេក៏សង្កេតឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ រស់នៅក្នុងខណ្ឌមានជ័យ ក៏បានចេញមកអបអរសាទរក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យផងដែរ៕