(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងសម្រេចលើលិខិតបទដ្ឋានដែលពាក់ព័ន្ធនឹងការងារការប្រកាសផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របាយការណ៍ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងរបាយការណ៍ស្តីពីការផ្តល់គ្រឿងឥស្សរិយយសដល់ថ្នាក់ដឹកនាំ និងអ្នករាជការ គ.ជ.ប៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ៖