(ភ្នំពេញ)៖ អនុប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌទួលគោកលោក ម៉ាន់ ឈឿន និងលោក ទូច ស៊ុនណារី ជាមួយលោក ជា ពិសី ប្រធានគណបក្សប្រជាជនខណ្ឌទួលគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការងារ ត្រៀមចូលរួមយុទ្ធនាការបិទឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ម៉ែន សិរី អនុប្រធានប្រចាំការ និងពីសំណាក់លោក-លោកស្រីអនុប្រធានក្រុមការងារចុះជួយខណ្ឌ នៃសង្កាត់ទាំង១០ ជាមួយអស់លោក-លោកស្រី សមាជិកគណៈកម្មាធិការ គណបក្សខណ្ឌ និងបេក្ខជនក្រុមប្រឹក្សាខណ្ឌ, ប្រធាន-អនុប្រធានប្រចាំការមួយចំនួនទៀត និងបានប្រព្រឹត្តឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំរបស់គណបក្សខណ្ឌទួលគោក ស្តីពីការងារត្រៀមចូលរួមពិធីមីទ្ទិងបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ផ្ដោតសំខាន់ចំពោះការពិនិត្យវាយតម្លៃឲ្យបានច្បាស់លាស់រួមមាន៖

*ព្រឹត្តិបត្រគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤
*តារាងលទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤
*លទ្ធផលផ្លូវការ ស្ដីពីការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤
*ការរៀបចំ និងការប្រព្រឹត្តទៅនៃកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤
*សៀវភៅណែនាំ គណៈកម្មការ ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) និងគណៈកម្មការរាជធានីរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤
*លទ្ធផលផ្លូវការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤។
*សេចក្ដីណែនាំលេខ០៣៨ គ.ជ.ប.ស.ណ.ន ស្ដីពីការបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលបោះឆ្នោតនិមួយៗ និងការដាក់ ការទទួលពាក្យសុំចុះឆ្មោះភ្នាក់ងារគណបក្សនយោបាយសង្កាតមើលតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត
*បញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងទីតាំងការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឆ្នាំ២០២៤
*ប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ (កែសម្រួល)
*សេចក្ដីជូនដំណឹងលេខ០១៨ គ.ជ.ប.ស.ជ.ណ ស្ដីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤
*សេចក្ដីជូនដំណឹងលេខ០១៧ គ.ជ.ប.ស.ជ.ណ ស្ដីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ
*តារាងចំនួនសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ ចំនួនអ្នកបោះឆ្នោត និងការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤
*តារាងចំនួនសមាជិកក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤
*សេចក្ដីប្រកាសព័ត៌មានលេខ០០១ គ.ជ.ប.ប្រ.ក ស្ដីពីចំនួនសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នៃកម្ពុជា សម្រាប់ការបោះឆ្នោជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ
*សេចក្ដីជូនដំណឹងលេខ០១៦ គ.ជ.ប.ស.ណ.ន ស្ដីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៤
*សេចក្ដីសម្រេចលេខ១០៦ ស.ស.រ ស្ដីពីការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី៤ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ៕