FRESH NEWS+ Home Local World Business Facebook YouTube TikTok English Chinese (中文)

 
ក្រសួងការពារជាតិបំភ្លឺពាក់ព័ន្ធករណីប៉ះទង្គិចសម្តីគ្នានៅប្រាសាទតាក្របី រឿងបង់កក្រមាមានទង់ជាតិកម្ពុជា * គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃកម្ពុជា នឹងបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃចន្ទ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិនិត្យសំណើសុំពិនិត្យ និងអនុម័តសេចក្តីស្នើច្បាប់ ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា៣៣ ដែលពាក់ព័ន្ធការដកហូតសញ្ជាតិខ្មែរ * សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំក្រុមគ្រួសារ រាប់បាត្រព្រះសង្ឃ១០៨អង្គ ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន * សម្តេចតេជោ ហ៊ុន សែន៖ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ក៏មានក្នុងសម័យសង្គមរាស្រ្តនិយម និងបណ្តាប្រទេសជាច្រើនលើសកលលោក * រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បង្ហាញឯកសារអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ * ព្រះមហាក្សត្រ តែងតាំងគោរមងារ ព្រះមេធានុរ័ក្ខ គូ សុភាព ព្រះរាជាគណៈកិត្តិយស ឱ្យឡើងទីជា «សម្តេចព្រះឧត្តមវង្សា» * Fresh Exclusive: ប្រវត្តិព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃ ៥ និង ៦ កក្កដា កាលពី២៨ឆ្នាំមុន គឺការបង្ក្រាបក្រុមទ័ពព្រៃខ្មែរក្រហម ដែលត្រូវបានបញ្ជូនមកភ្នំពេញ ដើម្បីប៉ុនប៉ងធ្វើឃាតសម្តេច ហ៊ុន សែន * បណ្តាញទំនាក់ទំនងរបស់ខ្មែរ CoolApp កើនឡើងកើន៥០ម៉ឺននាក់ ក្រោយដាក់ដំណើរការរយៈពេល១ឆ្នាំ, ប្រើប្រាស់ CoolApp បង្ហាញពីជាតិនិយមរបស់ខ្មែរ * Fresh News English: Samdech Techo Hun Sen: Citizenship Revocation Laws Are Longstanding in Cambodia and Common Globally * Cambodian Foreign Ministry Reaffirms Cambodia’s Position Regarding Border Issues with Thailand * Cambodia Rejects Thai Claim over Ta Moan Temple Complex * Fresh News Plus: Microsoft បិទប្រតិបត្តិការទាំងស្រុងនៅប៉ាគីស្ថាន បន្ទាប់ពីដំណើរអស់រយៈ ២៥ ឆ្នាំ ដោយសារតែភាពចលាចលសេដ្ឋកិច្ច និងនយោបាយ * ការលក់ទូរស័ព្ទម៉ាកបរទេសនៅចិន រួមទាំង Apple ធ្លាក់ចុះ ៩.៧% កាលពីខែឧសភា
 
 

Fresh News បើកវគ្គសិក្សាថ្មី អំពី «របៀបសរសេរព័ត៌មានស៊ើបអង្កេត និងអត្ថបទយកការណ៍», សូមចាប់ផ្តើមចុះឈ្មោះឥឡូវនេះ (Video inside)

2024-05-22 07:24am

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការបើកវគ្គសិក្សាអំពីរបៀបសរសេរព័ត៌មាន ៦វគ្គ កន្លងទៅ នៅពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) ចាប់ផ្តើមបើកវគ្គពិសេសមួយថ្មីទៀតនោះគឺ «របៀបសរសេរព័ត៌មានស៊ើបអង្កេត និងអត្ថបទយកការណ៍»។

វគ្គសិក្សានេះ នឹងបង្រៀនផ្ទាល់ដោយ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC និងជាអ្នកជំនាញសារព័ត៌មានជិត៤០ឆ្នាំ ដោយចាប់ផ្តើមទទួលពាក្យចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ហើយការចូលរៀននឹងធ្វើឡើងចាប់ពីថ្ងៃសៅរ៍ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤តទៅរយៈពេល៣ខែ។

លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មា​ន Fresh News បានឱ្យដឹងថា, វគ្គសិក្សាពិសេសនេះ ផ្តោតសំខាន់លើ ៣ចំណុចសំខាន់ៗ នោះគឺការបង្ហាញអំពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន, ការធ្វើព័ត៌មានបែបស៊ីជម្រៅបែបស៊ើបអង្កេត និងការសរសេរ និងផលិតបទយកការណ៍ផងដែរ។

បទយកការណ៍ (News Feature) ជាប្រភេទព័ត៌មានមួយ ដែលត្រូវបានប្រើប្រាស់យ៉ាងច្រើនក្នុងវិស័យសារព័ត៌មាន បន្ទាប់ពីអត្ថបទដំណឹង (Hot News) ជាពិសេសក្នុងពេលដែលបណ្តាស្ថាប័នព័ត៌មានបានផ្លាស់ប្តូរពីការផ្សព្វផ្សាយបែបប្រពៃណី មកជាផ្សាយតាមឌីជីថលវិញ។ បទយកការណ៍ធ្វើឱ្យអ្នកអាន ស្តាប់ និងទស្សនា យល់ដឹងកាន់តែស៊ីជម្រៅ និងកាន់តែជក់ចិត្តអំពីសាច់រឿងដែលអ្នកសារព័ត៌មាន បានគាស់កកាយចេញមកដើម្បីបង្ហាញអំពីភាពសំខាន់ណាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដល់សាធារណជន។ ចំណែកព័ត៌មានស៊ើបអង្កេត គឺជាជំនាញក្នុងការស្រាវជ្រាវ ចុះតាមដានរឿងរ៉ាវណាមួយ ដើម្បីប្រមូលយកព័ត៌មានលម្អិត ពិតជាក់ស្តែង មកផ្សាយជូនមិត្តអ្នកអាន ស្តាប់ និងទស្សនា។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា៖ UPI, AP និង VOA ជាដើម។ លោក ម៉ារ យ៉ារិទ្ធ គឺជាអតីតនិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

វគ្គសិក្សានេះ នឹងបើកឱ្យចុះឈ្មោះរយៈពេល១ខែប៉ុណ្ណោះ ហើយការចូលរួមនឹងធ្វើឡើងចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣តទៅ។ នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយ ដែលចេញដោយអង្គភាព និងគ្រូបង្គោល ជាពិសេសសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ទៀតផង។

សម្រាប់ព័ត៌មានលម្អិត ឬចុះឈ្មោះចូលរៀន សូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel: 089 960 090
Telegram: https://t.me/pichbunsay

* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel: 092 322 334
Telegram: https://t.me/Raksmey_FN

* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល FTC
Tel: 012 876 948
Telegram: https://t.me/rinmanikafn