(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកជំនាញវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ជាសញ្ញាល្អមួយដែលប្រទេសកម្ពុជា និងកូរ៉េខាងត្បូង បានដំឡើងកម្រិតទំនាក់ទំនងជា «ដៃគូយុទ្ធសាស្រ្ត» នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា កន្លងទៅ។

បើតាមការបញ្ជាក់របស់លោកបណ្ឌិត ស៊ឺន សំ ការធ្វើឲ្យមានតុល្យភាពគ្នារវាងទំនាក់ទំនងកម្ពុជាជាមួយ ចិន ជប៉ុន និងកូរ៉េខាងត្បូងបែបនេះ នឹងធ្វើឲ្យកម្ពុជា ទទួលបាននូវផលប្រយោជន៍រយៈពេលយូរអង្វែង។ ហើយការធ្វើឲ្យមានតុល្យភាពបែបនេះក៏អាចជួយឲ្យអន្តរជាតិ អាចកាត់បន្ថយសម្ភាធផ្សេងៗ មកលើកម្ពុជា ជាជាងការស្និតតែជាមួយចិន តែមួយ។ អ្នកជំនាញវិភាគគោលនយោបាយរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់កម្ពុជា ចិន ក៏ជាប្រទេសដ៏សំខាន់មួយ ជប៉ុនក៏ជាប្រទេសដ៏សំខាន់មួយ ហើយកូរ៉េខាងជើងក៏ជាប្រទេសដែលសំខាន់មួយ។ ដូច្នេះក្នុងនាមជាប្រទេសតូចហើយមានទំនាក់ទំនងល្អជាមួយប្រទេសធំទាំង៣ គឺមិនមែនជារឿងងាយនោះទេ បើសិនជាមិនឆ្លាតគ្រប់គ្រាន់ តែកម្ពុជាពេលនេះអាចធ្វើបាន។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖