(ព្រះសីហនុ)៖ នាវាកងទ័ព​ជើង​ទឹក​រំដោះប្រជាជនចិន ចំនួន ០២គ្រឿង​ បានចូលចតដល់កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល៥ថ្ងៃដើម្បីបំពេញទស្សនកិច្ច នឹងបង្កើនចំណងមិត្តភាពឱ្យបានល្អប្រសើរមួយកម្រិតទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

នាយនាវីទីបញ្ជាការជួបមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះថា នាវាទាំងពីរ៖
*ទី១. ឈ្មោះ QI JIGUANG លេខ 83 ជាប្រភេទនាវាហ្វឹកហ្វឺន។
*ទី2. ឈ្មោះ JINGGANG SHAN
លេខ 999 ជានាវាបុកច្រាំង នាវាទាំងពីរចូលចតចាប់ពីថ្ងៃទី ១៩-២៣ ខែឧសភា។

លោកឧត្តមនាវីទោបានបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមេបញ្ជាការ និងក្រុមនាវិក នាវាហ្វឹកហ្វឺន លេខ ៨៣ និងនាវាបុកច្រាំង លេខ ៩៩៩ នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីបង្កើនចំណងមិត្តភាពឱ្យបានល្អប្រសើរមួយកម្រិតទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ព្រមទាំងផ្លាស់ប្តូរទំនាក់ទំនងកងទ័ពទាំងពីរប្រទេស ក្នុងកំឡុងពេលធ្វើទស្សនកិច្ចនេះ ភាគីចិនអញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ពិធី បដិសណ្ឋារកិច្ច ជប់លៀងលើនាវាបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីបង្កើនចំណងមិត្តភាពឲ្យបានល្អប្រសើរមួយកម្រិតទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ចិនវា និងបើកដំណើរការឲ្យសាធារណ:ជនបានចូលទស្សនា ផ្លាស់ប្តូរការសិក្សា និងវប្បធម៌ និងសកម្មភាពកីឡា។

លោកបន្ថែមទៀតថា លក្ខណៈ​បច្ចេកទេស​នាវា​៖ ទី១. នាវាឈ្មោះ QI JIGUANG លេខ 83 (ជានាវាហ្វឹកហ្វឺន) ទម្ងន់ផ្ទុក 9.000tons បណ្ដោយ 165.3m ទទឹង 22.2m ជម្រៅ​ទឹក 6.8m ល្បឿន 22knots ។ និងទី២. នាវាឈ្មោះ JINGGANG SHAN លេខ 999 (ជានាវាបុកច្រាំង) ទម្ងន់ផ្ទុក 25.000tons បណ្ដោយ 210m ទទឹង 28m ជម្រៅ​ទឹក 7m ល្បឿន 25knots ។ ប្រធាន​ប្រតិភូ ឯកឧត្តម ឧត្តមនាវីទោ SHAO SHUGUANG (សៅ ស៊ូគ័ង) អគ្គនាយក នៃវិទ្យាស្ថានបណ្ឌិតសភាកងទ័ពរំដោះប្រជាជនចិន DaDalia៕