(សេអ៊ូល, កូរ៉េខាងត្បូង)៖ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក CHO Hyungsang អនុប្រធានក្រុមហ៊ុន Hyosung Group Ltd. ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Hyosung Group Ltd. មានសកម្មភាពអាជីវកម្មលើវិស័យវាយនភណ្ឌ គីមី និងឧស្សាហកម្មគ្រឿងចក្រ ដែលល្បីល្បាញលើឆាកអន្តរជាតិ។ កន្លងមក ក្រុមហ៊ុន Hyosung Group ក៏បានផ្តល់ការផ្គត់ផ្គង់ដល់វិស័យឯកជនកម្ពុជាមួយចំនួនផងដែរ រួមមាន៖ ការពង្រឹងសំបកកង់ម៉ាក Sailun Tire សារធាតុគីមី VINA និងម៉ាស៊ីន ATM៕