(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត និងក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌ អណត្តិទី៤ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។

ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាព្រឹកនេះផងដែរ មានសមាជិកសមាជិការសិស្សានុសិស្សនិងប្រជាពលរដ្ឋមកពីតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំ ពង់ឆ្នាំង ចូលរួមដង្ហែរសរុបចំនួន១៨.១៤៣នាក់ ក្នុងនោះមានរថយន្តតូចធំចំនួន៨៧៤គ្រឿង ម៉ូតូធំ៣គ្រឿង ម៉ូតូធំធម្មតា២.០២៥គ្រឿង កង់៩០គ្រឿង ក្រុមឆៃយ៉ាំ៩វង់ មេក្រូធុងបាសចល័តតាមរថយន្តចំនួន៥៤គ្រឿង និងតន្ត្រីសម័យចំនួន៤វង់។

ថ្លែងក្នុងឱកាសនោះបើកយុទ្ធនាការឃោសនាខាងលើនេះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណគណៈកម្មាធិការគណបក្សខេត្ត គណបក្សក្រុង-ស្រុក អស់លោក-លោកស្រីក្រុមប្រឹក្សាឃុំ ស ង្កាត់ សមាជិកសមាជិកានិងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង ដែលកន្លងមកបានខិតខំសម្រេចបា ននូវសមិទ្ធផលយ៉ាងច្រើននៅទូទាំងខេត្ត ក្នុងនោះការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ប ម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងសង្គមជាតិពិតៗ ដែលនេះគឺជាមូលដ្ឋានសម្រាប់ឱ្យគណបក្សដើម្បីឈានទៅអនុវត្តយុទ្ធសាស្ត្របញ្ជកោណដំណា ក់កាលទី១ នៃរាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ដឹ កនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលមានបាវចនាចំនួន៥គឺៈ កំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព និងមានអាទិភាពជាចម្បង។គន្លឹះចំនួន៥គឺៈ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ដែលជាគ្រឹះ និងជាមធ្យោបាយសំខាន់ៗនៃការសម្រេចបាននូវចក្ខុវិស័យក្នុងឆ្នាំ២០៥០ផងដែរ។

លោកបណ្ឌិតសភាចារ្យ បានផ្តាំផ្ញើរដល់អង្គបោះឆ្នោតទាំងអស់ ត្រូវថែទាំសុខភាព និងត្រៀមឯកសារសម្រាប់យកទៅបោះឆ្នោតនិងបានអំពាវនាវឲ្យសមា ជិកសមាជិកាទាំងអស់បោះឆ្នោតជូនគណបក្សប្រជា ជនកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីប្រទេសកម្ពុ ជានៃយើងមានសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យជាបន្ត។

ក្រុមការងារគណៈកម្មាធិការគណបក្សប្រជាជនកម្ពុ ជាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថា សម្រាប់យុទ្ធ នាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជ ធានីខេត្ត និងជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌអាណត្តិទី៤នេះការឃោសនាមាន រយៈពេល៨ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ និងបិទបញ្ចប់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ការបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅខេ ត្តកំពង់ឆ្នាំងនាព្រឹកនេះផងដែរ គឺបានប្រមូលផ្ដុំជួបជុំសមាជិកសមាជិការសិស្សានុសិស្ស ប្រជាពលរដ្ឋនៅទីតាំងវិមានឯករាជ្យក្នុងក្រុងកំពង់ឆ្នាំង ដើម្បីស្ដាប់នូវសារដ៏មានសារៈសំខាន់របស់ប្រមុខគណបក្សប្រ ជាជនកម្ពុជា និងស្ដាប់នូវការសំណេះសំណាល និងការផ្ដាំផ្ញើដល់អង្គបោះឆ្នោតរបស់ថ្នាក់ដឹកនាំខេត្ត និងគណៈពង្រឹងរបស់គណបក្សនៅតាមមូលដ្ឋាន។

បន្ទាប់មកក្បួនដង្ហែរឃោសនានិងបានចាប់ផ្ដើមដង្ហែរចេញពីវិមានឯករាជ្យដោយមានវត្តមានលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត រួមនិងថ្នាក់ដឹកនាំសំខាន់ៗរបស់ គណបក្សប្រជាជនកម្ពុជាក្នុងខេត្តជាច្រើ នរូបទៀត បានដឹកនាំក្នួនដង្ហែរនៅទូទាំងក្រុងកំពង់ ឆ្នាំង និងបន្តចេញដង្ហែរទៅតាមបណ្ដាស្រុកទាំង៨ នៅទូទាំងខេត្តកំពង់ឆ្នាំងផងដែរ។

រីឯថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តនិងជ្រើសរើសក្រុមប្រឹក្សា ក្រុង ស្រុកនិងខណ្ឌ នាថ្ងៃដំបូ ងព្រឹកមិញនេះ មិនខុសអីពីថ្ងៃបើកយុទ្ធនាឃោសនាបោះឆ្នោត ជ្រើសរើសព្រឹទ្ធសភាដែលបានប្រព្រឹត្តទៅរយៈពេលថ្មីៗកន្លងទៅនេះ គឺគេសង្កេតឃើញមាន ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមដងផ្លូវ និងអ្នកធ្វើដំណើរនៅតាមដងផ្លូវនានា គឺបាននាំគ្នាឈរអមសងខាងផ្លូវ និងអ្នកខ្លះបានឈប់រថយន្ត ឈប់ម៉ូតូ ដើម្បីឈអបអរសាទរនូវក្បួនដង្ហែរដ៏មហាអស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងលាយឡំទៅនិងក្តីរំភើបរីករាយ និងមានសង្ឃឹមយ៉ាងមុតមាំថាគណបក្សប្រជាជនកម្ពុជានិងទទួលបានជ័យជំនះភ្លូកទឹកភ្លូកដីមួយរយភាគរយ៕