(ភ្នំពេញ)៖ លោក ឈួន សុធី តំណាងគ្រួសារសពលោកស្រី ឈឹម ប៉ែននីឡា បានចេញសារថ្លែងអំណរចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ ដែលបានចូលរួមរំលែកមរណទុក្ខ និងចូលរួមពិធីបុណ្យសពលោកស្រី ឈឹម ប៉ែននីឡា។

គួរជម្រាបថា លោកស្រី ឈឹម ប៉ែននីឡា បានទទួលមរណភាពនៅវេលាម៉ោង១៖៣០នាទីរំលងអាធ្រាត្រថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ដោយរោគាពាធ។ សពរបស់លោកស្រី ត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបទុមវតី។

តំណាងគ្រួសារសព សូមថ្លែងអំណរគុណជូន៖

* សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

* សម្ដេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា

* សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

* សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

* សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

* លោក ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ និងជាសមាជិកព្រឹទ្ធសភា

* លោក វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី

* លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

* លោក ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

* លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

* លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ

* លោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានគណៈកម្មាធិការគណបក្ស នៃខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត

* នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

* លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រសួងការពារជាតិ

* លោក សេង ទៀង នាយកខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត

* លោក គង់ វិមាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

* លោក បួន លឹមហេង ប្រធានគណៈកម្មាធិការសហគមន៍សង្គហសង្គម

ក្រៅពីនេះក៏មានការថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីដទៃទៀតដែរ ដែលបានចូលរួមរំលែកមរណទុក្ខ និងចូលរួមពិធីបុណ្យសពលោកស្រី ឈឹម ប៉ែននីឡា។

គួរបញ្ជាក់ដែរថា លោកស្រី ឈឹម ប៉ែននីឡា បានប្រសូត្រនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៤៨។ លោកស្រីមានបងប្អូនសរុប៨នាក់ លោកស្រីជាកូនស្រីទី៥ ឪពុកជានាយកសាលានៅទីរួមខេត្តកំពង់ចាម។ កាលពីគាត់អាយុប្រហែល៣ឬ៤ឆ្នាំ ឪពុកគាត់ត្រូវបានទទួលមរណភាព ដោយសារពួកខ្មែរឥស្សរៈបានបាញ់សម្លាប់។ ពេលគាត់អាយុ១៦ឆ្នាំ គាត់បានឡើងមករៀននៅភ្នំពេញ នៅសាលានរោត្តម ថ្នាក់មធ្យមសិក្សា។ ពេលគាត់មកភ្នំពេញបានមករស់នៅជាមួយបងស្រី ប៉ែន រ៉ានី ដែលជាបងស្រីទី២។ គាត់បានរៀបការនៅឆ្នាំ១៩៧១ ដោយចំណងអាពាហ៍ពិពាហ៍នេះ គាត់បានប្រសូត្របុត្រស្រី១រូប ឈ្មោះ ឈួន ផល្លីកា ហៅស្រីមិច នៅស្រុកប៉ោយចារ ខេត្តបាត់ដំបង។

នៅឆ្នាំ១៩៧៥ គាត់ និងកូនស្រី ត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញ ទៅខេត្តបាត់ដំបង។ ម្ដាយរបស់លោកស្រីឈឹម ប៉ែននីឡា ត្រូវបានស្លាប់ក្នុងរបបប៉ុលពត ដោយសាររោគាពាធ។ នៅឆ្នាំ១៩៧៩ ពេលរួចពីរបបប៉ុលពត លោកស្រីបានទៅរស់នៅខេត្តសៀមរាប និងបានប្រសូត្របុត្រប្រុសទី២។

នៅឆ្នាំណា១៩៧៩ ឬ១៩៨០ លោកស្រីបានទៅធ្វើការជាកុងតាបឱ្យស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងសូហ្វីយ៉ា (Sofia) ប្រទេសប៊ុលហ្ការី (Bulgaria)។ ក្នុងពេលបំពេញការងារនៅទីនោះគាត់បានជួបស្វាមី គឺលោក ឈួន សុធី ដែលជាប្រធាននិស្សិតសិក្សានៅទីនោះផងដែរ។ គាត់បានរៀបការជាមួយគ្នាពេញច្បាប់តាមប្រពៃណី នាប្រទេសប៊ុលហ្ការី នាកំឡុងពេលនោះ។

ចប់អាណត្តិការងារ និងការសិក្សាលោកទាំងពីរ បានត្រលប់មកមាតុប្រទេសវិញជាមួយគ្នា និងកសាងជីវិតរួមរស់នៅប្រទេសខ្មែរជាមួយកូនស្រី កូនប្រុស។ លោកស្រីបានអប់រំប្រៀនប្រដៅកូនប្រុសស្រីឱ្យដើរតាមគន្លង និងមានគូស្រករ ប្រសូត្របានចៅស្រីដ៏ស្រស់ស្អាតមួយរូបផងដែរ៕