(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៤អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុ ជា និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម អភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការី សាជាថ្មីម្តងទៀត និងបានកោតសរសើរចំពោះ អាណត្តិបេសកកម្មការទូតរបស់លោក Patrick Murphy ដែលតែងដើរតួនាទីយ៉ាងសកម្ម ក្នុងការបន្តពង្រឹងនូវចំណងទំនាក់ទំនងការទូត ដ៏យូរលង់ជាង៧ទស្សវត្សនេះ និងបានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងនាមជាអ្នកការទូតគួរជាទីគោរពប្រកបដោយចំណេះដឹង និងបទពិសោធន៍ជ្រៅជ្រះអំពីតំបន់អាស៊ី ប៉ាស៊ីហ្វិក។

ទន្ទឹមនេះ អភិសន្តិបណ្ឌិត បានថ្លែងអំណរគុណ ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងដំណើរការស្តារកសាង និងអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អាមេរិក (USAID)។

ជាការឆ្លើយតបលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ អភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា។

នៅក្នុងកិច្ចជំនួបលោក Patrick Murphy បានថ្លែងអំណរគុណចំពោះការគាំទ្រ និងការឆ្លើយតបយ៉ាងល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ចការពា រសន្តិសុខ និងសុវត្ថិភាព ដល់និវេសនដ្ឋានទូត និងពលរដ្ឋអាមេរិក ព្រមទាំងកិច្ចសហការយ៉ាងហ្មត់ចត់ជាមួយភ្នាក់ងារអនុវត្តច្បាប់អាមេរិកផងដែរ។

ឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចការវិមជ្ឍការ ក្នុងនីតិកាល ទី៧ ដែលប្រកបដោ យតម្លាភាព ហើយឯកឧត្តមសង្ឃឹមថា កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក នឹងបន្តផ្ដល់លទ្ធផលប្រសើរជាបន្តបន្ទាប់ នាពេលខាងមុខ ទៀត។

ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធ ផលប្រកបដោយផ្លែផ្កា នៅក្នុងអាណត្តិបេសកកម្មរបស់ឯកអគ្គរដ្ឋទូត ហើយភាគីទាំងពីរបានឯកភាពបន្តប្ដេជ្ញា ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដើម្បីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ៕