(កំពង់ស្ពឺ)៖ ដោយមានការចង្អុលបង្ហាញពីឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី, លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននាំយកអំណោយសម្ភារៈសិក្សា អាវ ស.ស.យ.ក. រទេះជនពិការ និងថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងដឹកនាំសម្របសម្រួល ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចំនួន ៨៩នាក់ ស្រីចំនួន ៣៦នាក់ ព្រមទាំងនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងក្រុមការងារ ។

កម្មវិធីនេះមានការចូលរួមសហការពី លោក ចែម សារីម ប្រធានក្រុមប្រឹក្សាស្រុក លោក សាត វីន អភិបាលរងស្រុក តំណាង លោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់ លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ លោកស្រីវេជ្ជបណ្ឌិត ស៊ីន សុភាព តំណាង លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ១០នាក់ សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ និងអាជ្ញាធរឃុំ-ស្រុកដែលពាក់ព័ន្ធ ។

ចំពោះថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្តាល មានការចូលរួមពី លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី ឯកឧត្តមបណ្ឌិត ជា ដែន លោកវេជ្ជបណ្ឌិត អ៊ុង រតនា លោកស្រីវេជ្ជបណ្ឌិត មួង សុជាតិ លោកវេជ្ជបណ្ឌិត ចៅ ពន្លឺ ជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមការងារ ដែលបានចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម សង្រ្គោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺ ចែកឱសថ ទឹកសុទ្ធ នំប៉័ង ជូនបងប្អូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម បានចំនួន ១២៦៧នាក់ ស្រ្តីមានចំនួន ៧៩៨ នាក់ និងមានចែកសម្ភារៈសិក្សាដល់ក្មេងៗចំនួន ១១០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ១ក្បាល ប៉ិច ១ដើម ខ្មៅដៃ ១ដើម ព្រមទាំងផ្តល់អាវ ស.ស.យ.ក. ចំនួន ៥១អាវ ជូនដល់យុវជន១៧ភូមិ និងរទេះជនពិការចំនួន ៦គ្រឿង នៅភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោក លេង ផាលី បានឲ្យដឹងថា «ក្នុងរយៈពេល ១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១២ ឧសភា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិកសមាជិកាចំនួន ១២,០៦៩នាក់ (មួយម៉ឺន ពីរពាន់ ហុកសិប ប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់ (ប្រាំមួយពាន់បួនរយកៅសិបប្រាំនាក់) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន២៥ រាជធានី- ខេត្ត សាខា និង សកលវិទ្យាល័យ ចំនួន ៣សាខា) ដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម លេង ផាលីរដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រ ចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន ២០០២ លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,២០៣,៤៦៩ នាក់ (ដប់បីលាន ម្ភៃម៉ឺន បីពាន់ បួនរយ ហុកសិបប្រាំបួន នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧៥៧,៧០៧ នាក់ (ប្រាំមួយលាន ចិតសិបប្រាំម៉ឺន ប្រាំពីរពាន់ ប្រាំពីររយ ប្រាំពីរនាក់)»

លោកបន្ថែមថា «គិតត្រឹម ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៤ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦០,១៧៣,៤៥០ដុល្លារ (ប្រាំមួយរយហុកសិបលាន ដប់ប្រាំពីរម៉ឺន បីពាន់ បួនរយ ហាសិប ដុល្លារសហរដ្ឋអាមេរិក) ។ រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៨៩២,៣៧៤ដូស(ដប់មួយលានប៉ែតសិបប្រាំបួនម៉ឺនពីរពាន់បីរយចិតសិបបួនដូស)ក្នុង ២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់»

ជាចុងក្រោយ លោក លេង ផាលី បានបញ្ជាក់ជាថ្មីថា «យើងនាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុជាតិនិងមាតុភូមិរបស់យើង ជាពិសេសការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន គឺនាំអោយមានកំណើនសេដ្ឋកិច្ចនិងកាតកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ សន្តិភាព និង គោលនយោបាយវ៉ាក់សាំង បានផ្តល់ឱកាសឱ្យមានការជួបជុំ និងបើកសេដ្ឋកិច្ចជាតិឡើងវិញ! យើងទាំងអស់គ្នាសូមគោរពថ្លែងអំណរគុណដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ តែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា។ ព្រែកជីកហ្វូណនតេជោនាំអោយមានកំណើនសេដ្ឋកិច្ច ខ្លួនយើង គ្រួសារយើងនិង ជាតិមាតុភូមិយើងដ៏រ៉ុងរឿងយូអង្វែងទាំងអស់គ្នា»