(ពោធិ៍សាត់)៖ ផ្ទះចំនួន៦ខ្នង ដែលសាង់សង់ឡើងជាប្លង់រួមតែមួយដូចៗគ្នា ធ្វើអំពីដែក ប្រក់ស័ង្គសី ជញ្ជាំងឥដ្ឋ មានទំហំ៤x៨ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ត្រូវបានបន្តប្រគល់ជូន ជនចាស់ជរា និងជាគ្រួសារក្រីក្រ រស់នៅក្នុងស្ថានភាពទីទ័ល ជួបការលំបាកខ្លាំង ក្នុងសង្កាត់រលាប សង្កាត់ចំរើនផល សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកតា លោកយាយ ជាជនចាស់ជរា និងជាគ្រួសារក្រីក្រ ទាំង៦គ្រួសារ ស្មើនឹង៦ខ្នងផ្ទះ ដែលត្រូវបានទទួលផ្ទះនាពេលនេះ បានសម្តែងនូវសេចក្តីត្រេកអរ និងអរគុណយ៉ាងខ្លាំង ជូនចំពោះ លោក ខូយ រីដា និងក្រុមការងារ ពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ របស់ប្រជាជនតាមមូលដ្ឋាន និងទីជនបទ ជាក់ស្តែងដូចជារូបគាត់ជាដើម។ ពួកគាត់ប្តេជ្ញាគាំទ្រ និងដើរតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជារៀងរហូត។

ក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោកតា លោកយាយ ជាជនចាស់ជរា និងជាគ្រួសារក្រីក្រ ដែលកំពុងរស់នៅក្នុងស្ថានភាពទីទ័ល ជួបលំបាកខ្លាំង ទាំង៦គ្រួសារ ស្មើនឹង៦ខ្នងផ្ទះ ពោលគឺមិនទុកឱ្យពួកគាត់រស់នៅដោយភ័យខ្លាច ឬខ្វះស្បៀងបរិភោគឡើយ។

លោក ខូយ រីដា បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់មើលសុខទុក្ខប្រជាជន ឱ្យបានជាប់ជាប្រចាំ និងព្យាយាមជួយបងប្អូនទាំងអស់នោះ ឱ្យបានទាន់ពេលវេលា នៅពេលគាត់ជួបបញ្ហាផ្សេងៗ ចៀសវាងការព្យាយាមលាក់កំបាំងព័ត៌មាន ដែលធ្វើឱ្យពួកគាត់មានការថ្នាំងថ្នាក់មកលើថ្នាក់ដឹកនាំ។

គួរជម្រាបជូនថា គិតមកដល់ពេលនេះ ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន៨ខ្នងហើយ ត្រូវបានប្រគល់ជាបន្តបន្ទាប់ ជូនដល់ជនជាស់ជរា និងគ្រួសារក្រីក្រ រស់នៅក្នុងស្ថានភាពទីទ័ល ជួបការលំបាកខ្លាំង ក្នុងខេត្តពោធិ៍សាត់ ដែលក្នុងនោះរួមមាន៖

ផ្ទះទី១៖ ប្រគល់ជូន លោកតា គា ជឹម និងលោកយាយ ឃុត ឃិន ជាជនចាស់ជរា រស់នៅក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ផ្ទះទី២៖ ប្រគល់ជូន លោកតា សែម ស្រះ និងលោកយាយ ណុប អុន ជាជនចាស់ជរា រស់នៅក្នុងភូមិដំរីស ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ផ្ទះទី៣៖ ប្រគល់ជូន លោកយាយ មាំ​ អុន​​ រស់នៅភូមិឈើទាលរូង សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ផ្ទះទី៤៖ ប្រគល់ជូន លោកយាយ មាស ហុន​ រស់នៅភូមិឈើទាលរូង សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ផ្ទះទី៥៖ ប្រគល់ជូន លោកយាយ គង់ គឹមអាត​ រស់នៅភូមិថ្មបីដុំ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ផ្ទះទី៦៖ ប្រគល់ជូន លោកយាយ តូច អែវ​ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ផ្ទះទី៧៖ ប្រគល់ជូន លោកស្រី ចាន់ ច្រឹប​ រស់នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ផ្ទះទី៨៖ ប្រគល់ជូន លោកយាយ សាន រុំ​ រស់នៅភូមិលាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕