(ភ្នំពេញ)៖ លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្រកម្លាំងប្រជាធិបតេយ្យ បានលើកឡើងថា លោក សម រង្ស៉ី មិនមែនអ្នកនយោបាយទេ ប៉ុន្តែជាអ្នកយកនយោបាយដើម្បីប្រកបអាជីវកម្ម ហើយយកលុយពីអ្នកគាំទ្រដើម្បីតែចិញ្ចឹមជីវិតតែប៉ុណ្ណោះ។ ប្រធានគណបក្រកម្លាំងប្រជាធិបតេយ្យ លើកឡើងបែបនេះនៅក្នុងកម្មវិធី Fresh Talk ដែលបានផ្សាយចេញនាល្ងាចថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ទង្វើរបស់បុគ្គល សម រង្ស៉ី នេះដែរត្រូវបាន លោក អ៊ុន វិសិទ្ធគុន មើលឃើញថា មិនមែនជាជាតិខ្មែរឡើយ ព្រោះថា បើសិនជាអ្នកស្នេហាជាតិពិតប្រាកដ នោះនឹងមិនធ្វើនយោបាយណាមួយធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងបម្រើតែផលប្រយោជន៍បរទេសបែបនេះឡើយ។

សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖