(កំពង់ធំ)៖ ក្នុងឱកាសអញ្ជើញសម្ពផធអាគារសិក្សា១ខ្នង ២ជាន់ស្មើរ១០បន្ទប់ នៅវិទ្យាល័យកំពង់ធំ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា វិស័យអប់រំ ជាវិស័យអាទិភាពមួយសំខាន់ក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍន៍ប្រទេសជាតិ។

លោក ញ៉ឹក បានខេង បានថ្លែងអំណរគុណដល់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រឹស្ទ នៃពួកបរិសុទ្ធចុងក្រោយ ដែលជួយឧប្ថម្ភក្នុងការជួសជុលនូវអាគារសិក្សានេះ ឲ្យកាន់តែមានភាពរឹងមាំ និងស្រស់ស្អាតព្រមទាំងផ្តល់នូវសម្ភារៈ បរិក្ខាផ្សេងៗទៀតផង។

លោកបន្ថែមទៀតថា ក្រោយរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណុចសូន្យ ដូច្នេះការអប់រំផ្តើមចេញពីការបង្ហាត់បង្រៀនតគ្នា ពីអ្នកចេះតិចបង្រៀនអ្នកអត់ចេះសោះចំណែកឯអ្នកចេះច្រើន បង្រៀនអ្នកចេះតិច ដែលនេះជាបញ្ហាលំបាក១ សម្រាប់ប្រទេសកម្ពូជាទាំងមូល ហើយត្រូវខិតខំជំនះគ្រប់ការលំបាកដោយចាប់ផ្តើមពីបាតដៃទទេ រហូតទទួលបាននូវសមិទ្ធផលជាវិជ្ជមាន និងផ្លែផ្កាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលមានគោលនយោបាយឈ្នះឈ្នះធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ និងរីកចម្រើមគ្រប់វិស័យដោយលើកជាគោលការ៤ចំណុចគឺ មនុស្ស ទឹក ផ្លូវ និងភ្លើង ជាបញ្ហាអាទិភាព។

លោកគូសបញ្ជាក់ថា សម្រាប់អណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រី សម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ គឺមនុស្ស ទឹក ផ្លូវ ភ្លើង និងឌីជីថល ដើម្បីធ្វើយ៉ាងណាដើរឲ្យទាន់សម័យបច្ចេកវីទ្យាសកលលោក ដែលតម្រូវឲ្យសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីបន្តវេនក្លាយជាទំពាំងស្នងឫស្សីនាថ្ងៃអនាគត។

សម្រាប់ការជួសជុលអាគារសិក្សាថ្មីនេះ សបញ្ជាក់កាន់តែច្បាស់ពីការខិតខំរបស់លោកស្រី នាយិការសាលា លោកគ្រូអ្នកគ្រូ មន្ទីរអប់រំយុវជន និងកីឡាខេត្ត ដែលបានសហការដៃគូរ ជាមួយអង្កការផ្សេងៗ ពិសេសេជាមួយគ្រឹស្តបរិស័ទ្ទសាសនាចក្រដែលធ្វើឲ្យសម្ធិផល ១នេះលេចជារូបរាងឡើងដែលបម្រើឲ្យវិស័យអប់រំបានមួយកម្រិតថែមទៀត៕