(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ប្រធានក្រុមហ៊ុន The John Maxwell Company, Equip Organization និង Maxwell Leadership Foundation ជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

សូមបញ្ជាក់ថា ក្រុមហ៊ុនThe John Maxwell Company, Equip Organization និង Maxwell Leadership Foundation មានមូលដ្ឋាននៅអាមេរិក ផ្តោតលើការផ្តល់សេវាកម្មផ្នែកបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ក្នុងការអភិវឌ្ឍផ្នត់គំនិត និងការវិវត្តបុគ្គល ដោយមានវគ្គបណ្តុះបណ្តាល និងសៀវភៅជាច្រើនប្រភេទផ្សេងៗគ្នា ទៅតាមគោលដៅកម្មសិក្សាការី៕