(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារអន្តរក្រសួង ដោះស្រាយបញ្ហាផ្លូវអន្ទង់អាំង នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ បានលើកឡើងអំពីតំបន់អន្ទង់អាំង ជើងភ្នំ១៥០០ ដែលត្រូវអភិរក្សជាតំបន់អភិរក្សឧទ្យានជាតិដូចពីមុន ដើម្បីជាផលប្រយោជន៍សាធារណៈ ក្រោយទទួលបានសំណូមពរ យ៉ាងទទូច ពីសំណាក់ប្រជាជនទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល ដែលស្នើដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អភិរក្សតំបន់នេះជាដាច់ខាត៕