(កំពង់ចាម)៖ ក្រុមហ៊ុន ROYAL GROUP របស់អ្នកឧកញ៉ា គិត ម៉េង បានឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ប្រគល់ជូនកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្នុងពិធីអបអរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងប្រធានកិត្តិយសនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម៕