(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារ អាជ្ញាធរគ្រប់ថ្នាក់ នារសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការតបណ្ដាញទឹកដើម្បីកាត់បន្ថយភាពក្ដៅសីតុណ្ហភាពនៅតាមសាលារៀនដើម្បីសម្រួលដល់ការសិក្សារបស់សិស្សនុសិស្សមត្តេយ្យខេត្តបន្ទាយមានជ័យក្នុងកំឡុងរដូវក្តៅ។

ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានណែនាំដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា សិស្សនុសិស្ស ឱ្យថែរក្សាសុខភាពតាមការណែនាំរបស់វិស័យសុខាភិបាល ដើម្បីសុខុមាលភាពខ្លួន ក្រុមគ្រួសារ និងសហគមន៍។

ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន បាននាំយកអំណោយចែកផ្តល់មាន៖ លោកគ្រូ អ្នកគ្រូ ចំនួន៣៥នាក់ ម្នាក់ៗទទួលបានសារុង១ ថវិកា១ម៉ឺនរៀល, សិស្សានុសិស្សចំនួន៥៨៦នាក់ ម្នាក់ៗទទួលបានកន្សែង១ និងនំមួយកញ្ចប់, ឧបត្ថម្ភដល់សាលាគំរូស្រុកមង្គលបូរីមានថវិកាចំនួន១លានរៀល ជួយសាងសង់ក្លោងទ្វារសាលា១ ឧបត្ថម្ភ Computer ចំនួន២៤ឈុត ដើម្បីឱ្យសិស្សានុសិស្សបានសិក្សារៀនសូត្រ៕