(ភ្នំពេញ)៖ ក្រសួងព័ត៌មាន ​សហការជាមួយនឹង ក្រសួងប្រៃសណីយ៍ បាន និងកំពុងរៀបចំកាតសម្រាប់អ្នកសារព័ត៌មាន ដោយភ្ជាប់ជាមួយ QR Code ដើម្បីធ្វើយ៉ាងណាការពារការក្លែងបន្លំជាអ្នកសារព័ត៌មាន ហើយធ្វើសកម្មភាពខុសនឹងក្រមសីលធម៌វិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់របស់ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅក្នុងកម្មវិធី Fresh Talk នាចុងសប្តាហ៍មុន។

លោកបានបញ្ជាក់ថា ធ្វើបែបនេះ នឹងធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជា មានសណ្តាប់ធ្នាប់ជាមុន ហើយអ្នកសារព័ត៌មានទាំងអស់នឹងមានតម្លៃ។ ទោះជាយ៉ាងនេះក្តី លោកថា នៅពេលដែលមានកាតសារព័ត៌មានថ្មីហើយនោះ អ្នកសារព័ត៌មាន ក៏ត្រូវបំពេញវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ផងដែរ បើមិនដូច្នោះទេ កាត់មានតែកាតប៉ុណ្ណោះ។​

សូមស្តាប់ការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងព័ត៌មាន៖