(ភ្នំពេញ)៖ លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ បានថ្លែងថា លោកមិនជឿថា ប៉ាឡេស្ទីននឹងអាចបង្កើតរដ្ឋបាននោះទេ ពីព្រោះប្រសិនបើអ៉ីស្រាអែលឲ្យប៉ាឡេស្ទីនបង្កើតបាន ពេលដែលអ៉ីស្រាអែលអត់ទឹក ត្រូវតែឆ្លងទឹកដីប៉ាឡេស្ទីន។

លោកបណ្ឌិត ដៀប សុផល ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅក្នុងកិច្ចពិភាក្សាតុមូល ស្តីពី«ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត បានបន្ដថា «ខ្ញុំនៅតែអត់សង្ឃឹមថា រដ្ឋប៉ាឡេស្ទីនអាចបង្កើងឡើងបាន ខ្ញុំឃើញអត្ថបទស្រាវជ្រាវរបស់រុស្ស៉ីថា អ៉ីស្រាអែលមិនអាចឱ្យប៉ាឡេស្ទីនបង្កើតបានរដ្ឋទេ ពីព្រោះថា តំបន់ West Bank បើសិនជាអ៉ីស្រាអែលឱ្យប៉ាឡេស្ទីនបង្កើតរដ្ឋបាន អ៉ីស្រាអែលអត់ទឹក ត្រូវតែឆ្លងទឹកដីប៉ាឡេស្ទីន សួរតែប៉ាឡេស្ទីនឱ្យទេ នេះជារឿងមួយដែលអ៉ីស្រាអែលត្រូវគិត»

ខាងក្រោមនេះជាការលើកឡើងរបស់ លោកបណ្ឌិត ដៀប សុផល៖