(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៥២នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៨ករណី ឃាត់ខ្លួន១៨នាក់
* ⁠ករណីជួញដូរ៥ករណី ឃាត់ខ្លួន១៥នាក់
* ⁠ប្រេីប្រាស់៣ករណី ឃាត់ខ្លួន១៨នាក់
* ⁠អនុវត្ដនដីកា៖ ដីកា១ ចាប់១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៩២២ករណី ឃាត់ខ្លួន៧១២៨នាក់ (ស្រី៥៩២នាក់)៕