(ភ្នំពេញ)៖ ថ្លែងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា បានពន្យល់ពីសារសំខាន់នៃសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលជាគំនិតផ្ដួចផ្ដើមរបស់ លោក ស៊ី ជីងភីង ប្រធានាធិបតីចិន។

បើតាមលោកបណ្ឌិត គិន ភា សសរស្តម្ភចំនួន៣ ត្រូវបានលោក ស៊ី ជីងភីង កំណត់យកសម្រាប់ប្រើនៅក្នុងសហគមន៍ជោគវាសនារួម ដោយនៅក្នុងនោះមានដូចជា៖ ១៖សន្តិសុខរួម, ២៖ ការជំរុញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងទី៣ គឺបរិយាប័ន្ននយោបាយ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាការលើកឡើងរបស់ លោកបណ្ឌិត គិន ភា នៅក្នុងកិច្ចភាក្សា Fresh Talk ដែលមានខ្លឹមសារដូចតទៅ៖