(ភ្នំពេញ)៖ ថ្លែងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍កន្លងទៅ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាសា្ថនទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងលោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានសភាពការណ៍អន្តរជាតិ បានយល់ឃើញដូចគ្នាពីសារសំខាន់ នៃការបន្ស៉ីគ្នារវាង គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ របស់ចិន ជាមួយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា គឺនឹងធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវផលចំណេញយ៉ាងច្រើន ជាពិសេសផ្នែកសេដ្ឋកិច្ច។

អ្នកជំនាញទាំង២រូប បានបញ្ជាក់ថា វានឹងធ្វើឲ្យកាន់តែស៊ីជម្រៅ រវាងនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ហើយជំរុញឲ្យការកសាងសហគមន៍ជោគវាសនារួមគ្នាកាន់តែសម្រេចបានឆាប់រហ័ស និងធ្វើឲ្យកម្ពុជាទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចច្រើន ដែលអាចរួមចំណែកនៅក្នុងការសម្រេចបាននូវផែនការឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ខាងក្រោមនេះគឺជាកិច្ចពិភាក្សារបស់រវាង លោកបណ្ឌិត គិន ភា និងលោក ម៉ារ យ៉ារិទ្ធិ ដែលបានធ្វើឡើងក្នុងកម្មវិធី Fresh Talk៖