(កំពង់ឆ្នាំង)៖ មនុស្ស៣នាក់ គ្រឿងចក្រអ៊ិចស្កាវ៉េទ័រមួយគ្រឿង និងរថយន្តដឹកគ្រឿងចក្រមួយគ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាជេស ស្រុកកំពង់ត្រឡាច សហការជាមួយមន្ត្រីរដ្ឋបាលជល ផលធ្វើការចាប់ឃាត់ ខណៈដែលគ្រឿងចក្រខាងលើនេះ កំពុងធ្វើសកម្មភាពឈូសឆាយវាតយកដីបឹងរប ស់រដ្ឋមួយកន្លែង ស្ថិតនៅចំណុចបឹងធំ ក្នុងឃុំតាជេ ស ស្រុកកំពង់ត្រឡាច។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ ឲ្យដឹងថា ការណ៍ដែលសមត្ថកិច្ចធ្វើការឃាត់គ្រឿងចក្រ និងមនុស្ស៣នាក់ ខាងលើនេះ គឺដោយសារតែពួកគេបានយកគ្រឿងចក្រធ្វើសកម្មភាពឈូសឆាយពង្រីកដីបឹងរបស់រដ្ឋ ដែលជាដែននេសាទការពាររបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិ ដើម្បីអាស្រ័យផលជាប្រយោជន៍ផ្ទាល់ខ្លួន។

លោកបានឲ្យដឹងទៀតថា ករណីខាងលើនេះគឺ ជាករណីខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដូច្នេះត្រូវតែកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ដែលមិនអាចលើកលែង និងអនុគ្រោះឲ្យបានឡើយ។ លោកបញ្ជាក់ទៀតថា បច្ចុប្បន្នគ្រឿងចក្រត្រូវបានរក្សាទឹកនៅសាលាឃុំកំពង់ត្រឡាចក្រោម ចំណែកមនុស្សប៣នាក់ខាងលើនេះ ផ្ញើទុកនៅនិងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចជាបណ្ដោះសិន នៅពេលមន្ត្រីជំនាញរបស់លោករៀបចំឯកសារចប់ ជនទាំង៣នាក់នេះ នឹងត្រូវបញ្ជូនទៅកាន់តុលាការផងដែរ៕