(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្រុង/ស្រុកក្នុងខេត្តកំពង់ធំ ស្តីពីការត្រៀមបង្ការគ្រោះមហន្តរាយរាំងស្ងួត ឆ្នាំ២០២៤។

តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន រលកកម្ដៅនៃអាកាសធាតុមានភាពក្តៅហួតហែង រហូតដល់កម្រិតសីតុណ្ហភាពចន្លោះ ៣៩-៤០ អង្សារសេ ដែលស្ថិតនៅកម្រិតឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

តាមរយៈសេចក្ដីជូនដំណឹងដដែល រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាក្រុង/ស្រុក ក្នុងខេត្តកំពង់ធំ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ភ្លើងចង្ក្រាន ដុតទៀន ធូប នៅតាមផ្ទះសម្បែងរៀងៗខ្លួន ពិសេសការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុដែលងាយឆាបឆេះ ឬងាយផ្ទុះ ដែលបណ្តាលឱ្យមានអគ្គិភ័យកើតឡើង៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ៖