(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ នឹងមានកំណើនឡើងវិញ គ្រាន់តែមិនទាន់អាចបែងចែកស្មើគ្នាលើគ្រប់វិស័យនោះទេ។ លោកបានថ្លែងបែបនេះ នៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

សម្រាប់អ្នកជំនាញសេដ្ឋកិច្ចខាងលើ បានព្យាករណ៍ថា វិស័យដែលអាចរីកចម្រើនខ្លាំងជាងគេ គឺវិស័យឧស្សាហកម្មនាំចេញ ខណៈវិស័យដែលអាចនៅថេរ គឺវិស័យកសិកម្ម និងវិស័យដែលនៅតែបន្តថយចុះគឺវិស័យអចលនទ្រព្យ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជន ទស្សនាការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដូចតទៅ៖