(កំពង់ឆ្នាំង)៖ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង និងភរិយា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៤នេះ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក ក្រុមយុវជន ស.ស.យ.ក ក្រុមការងារសាខាកាកបា ទក្រហមស្រុកកំពង់លែង និងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយ និងថវិកាផ្ដល់ជូនកុមារ៣នាក់បងប្អូនបង្កើត ដែលកំព្រាឪពុកម្ដាយរស់នៅក្នុងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង។

លោកអភិបាលស្រុក បានឲ្យដឹងថា កុមារកំព្រាទាំង ៣នាក់ខាងលើនេះ គឺស្រីទាំង៣នាក់ ដោយឡែកកូនស្រីពៅទើបតែមានអាយុ២ខែកន្លះ ដែលត្រូវម្ដា យទើបស្លាប់ចោលជាងមួយខែកន្លងទៅនេះ ចំណែ កឪពុក ក៏បានស្លាប់ចោលតាំងពីកូនពៅនៅក្នុងពោះម្តាយមកម្លេះពួកគាត់ទាំង២នាក់គឺស្លាប់ដោយសារជំងឺ។

បច្ចុប្បន្នកុមារកំព្រាទាំង៣នាក់ រស់នៅជាមួយជីដូនចាស់ជាស្ត្រីមេម៉ាយ គឺរស់នៅក្នុងភូមិឃុំខាងលើ។ អំណោយដែលបានយកទៅផ្ដល់ជូនកុមារកំព្រានេះ មានអង្ករ៥០គីឡូក្រាម មី១កេស, ត្រីខកំប៉ុង១យួរ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,មុង ភួ យ ក្រមា សារ៉ុង និងថវិកាចំនួន៨៤ម៉ឺនរៀល។

លោកអភិបាលស្រុក ក្នុងឱកាសនោះផងដែរ លោកក៏បានផ្ដាំផ្ញើដល់គ្រួសារកុមារកំព្រា ដែលត្រូវបានឪពុកម្ដាយស្លាប់ចោល ពិសេសគឺកូន ស្រីច្បងដែលមានអាយុជាងឆ្នាំ ដោយត្រូវមើលថែ ទាំប្អូនព្រោះនៅពេលអត់ពីឪពុកម្ដាយទៅភារៈដ៏ធ្ងន់នេះត្រូវធ្លាក់មកលើជីដូននិងក្មួយស្រីហើយ ដែលទទួលភារៈមើលថែទាំប្អូន និងចៅទាំង២ដោយត្រូវរកប្រាក់យកមកទិញ ទឹកដោះគោសម្រាប់ចិញ្ចឹមប្អូននិងចៅ។

លោកក៏បានបញ្ជាក់ដែរថា ការលំបាកទាំងអស់នេះ ក្នុងនាមថ្នាក់ដឹកនាំដែលជាម៉ែជាឪ លោកនិងជួយសម្រាលនូវទុក្ខលំបាក ដោយបន្តជួយឧបត្ថម្ភនូវប្រាក់កាសខ្លះៗជាបន្តទៀតទៅតាមលទ្ធភាព ដើម្បីទិញទឹកដោះគោចិញ្ចឹមទារក ដែលទើបតែមានអាយុជាង២ខែ ឲ្យមានជីវិតនិងមានការធំធាត់ផងដែរ៕