(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោក Ivica Dačić ឧបនាយករដ្ឋមន្រ្តីទី១ និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋស៊ែប៊ី។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ការពិភាក្សា បានផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីជាផលប្រយោជន៍ និងវិបុលភាពទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ៕