(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក ស៉ីវ រុន ប្រធានក្រុមប្រឹក្សា និងលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត អតីតស្នងការនគរបាលខេត្តសៀមរាប ត្រូវផ្លាស់ប្ដូរទៅកាន់តំណែងជា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ខណៈលោកឧត្តមសេនីយ៍ទោ ខូវ លី ត្រូវទៅកាន់តំណែងជាស្នងការនគរបាលខេត្តឧត្តរមានជ័យ៕