(កំពង់ចាម)៖ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ពិសេសសង្ក្រាន្តកំពង់ចាមនៅថ្ងៃទី៤ ដែលជាថ្ងៃបង្ហើយនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តកំពង់ចាមសរុប១លាន ៩សែននាក់។

លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១,៩១៨,០៧៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,៩១២,៧២២នាក់ និងភ្ញៀវបរទេសមានចំនួន ១៥៨នាក់។

លោកប្រធានមន្ទីរទេសចរណ៍ ឲ្យដឹងទៀតថា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននីមួយៗ មានមានភ្ញៀវទេសចរណ៍មកចូលរួមកម្សាន្តដូចខាងក្រោម៖

-រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន ១៤,៧៧៥នាក់ ភ្ញៀវបរទេសគ្មាន។
-រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន ១,១២០នាក់ ភ្ញៀវបរទេសគ្មាន។
-រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរជាតិមានចំនួន ២,៩៦៤នាក់ ភ្ញៀវបរទេសគ្មាន។
-រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិមានចំនួន ១០០នាក់ ភ្ញៀវបរទេសចំនួន ១៦នាក់។
-រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិមានចំនួន ៦៥០នាក់ ភ្ញៀវបរទេសគ្មាន។
-រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរជាតិមានចំនួន ៤២០នាក់ ភ្ញៀវបរទេសគ្មាន។
-រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរជាតិមានចំនួន ២១៦នាក់ ភ្ញៀវបរទេសគ្មាន។
-រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរជាតិមានចំនួន ៧,០៣៤នាក់ ភ្ញៀវបរទេសគ្មាន។
-អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរជាតិមានចំនួន ១៨០នាក់ ភ្ញៀវបរទេសគ្មាន។
-ក្រុងកំពង់ចាម ភ្ញៀវទេសចរជាតិមានចំនួន ៧៦៣,១០៥នាក់ ភ្ញៀវបរទេសចំនួន២៨នាក់។
-ភ្ញៀវមកចូលរួមទស្សនាការប្រគុំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀវឌ្ឍនៈ មានចំនួន ២០,៧៥៩នាក់ ភ្ញៀវបរទេសគ្មាន។
-ភ្ញៀវមកលេងកំសាន្តទីលានមុខសាលាខេត្តកំពង់ចាម មានចំនួន ១,១០២,៣៩៩នាក់ ភ្ញៀវបរទេសចំនួន ១៥នាក់។
-ស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណជាតិមានចំនួន ៥,៣៥១នាក់ និងភ្ញៀវបរទេសចំនួន ៥៥នាក់។

លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ផងដែរថា ចាប់តាំងថ្ងៃសង្ក្រាន្តដំបូង រហូតដល់ថ្ងៃបង្ហើយនេះ ចំពោះបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ គឺមិនមានអ្វីកើតឡើងគួរឱ្យគាត់សម្គាល់នោះទេ៕